លោក Allegri និយាយថា Juventus នៅតែមានកំហុសជាច្រើន បើទោះបីឈ្នះ Man Utd ក៏ដោយ

32900
  • លោក Massimiliano Allegri មានអារម្មណ៍ថា Juventus នៅតែមានកំហុសឆ្គងជាច្រើនបើទោះបីជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះនៅរដូវកាល ២០១៨-១៩ នេះយ៉ាងណាក្ដី បន្ទាប់ពីការទទួលជ័យជម្នះរបស់ពួកគេលើក្រុម Manchester United ។

    Image result for Massimiliano Allegri VS Man utd

    Juventus បានទទួលជ័យជម្នះ ១-០ លើក្រុម Manchester United នៅក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារដោយគ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី ១ របស់កីឡាករ Paulo Dybala ដើម្បីទទួលបានជ័យជម្នះលើកទីបីក្នុងពូល H ។ ក្រុមរបស់លោក Allegri ភ្លាត់ទទួលបាន ១ ពិន្ទុតែម្ដងប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលនេះ កាលពីប៉ះជាមួយក្រុម Genoa កាលពីសប្ដាហ៍មុន ប៉ុន្តែគ្រូបង្វឹកក្រុម Juventus កំពុងតែទាមទារឲ្យកូនក្រុមខិតខំបន្ថែមទៀត ។

    Related image

    លោក Allegri បាននិយាយប្រាប់ Sky Sport Italia ថា៖ “វាគឺជាការលេងក្នុងក្រុមដ៏ល្អ ហើយយើងពិតជាស័ក្តិសមទទួលបានជ័យជំនះ ។ យើងទទួលបានបាល់ជាច្រើននៅលើទីលាន Alex Sandro បានលេងយ៉ាងសាមញ្ញហើយបានធ្វើការយ៉ាងល្អក្នុងការការពារ ។ យើងបានគ្រប់គ្រងល្បឿននៅក្នុងពាក់កណ្តាលតង់ទី ១ និងមានឱកាសរកគ្រាប់បាល់បានច្រើនដើម្បីទទួលបានលទ្ធផលចុងបញ្ចប់ ហើយការលេងភាគច្រើនគឺបានល្អ “។

    Image result for juventus vs manchester united champions league

    លោកបន្ថែមទៀតថា៖ “ជាធម្មតាយើងអាចលេងដោយគ្មានខ្សែប្រយុទ្ធ Mandzukic ហើយនរណាម្នាក់ត្រូវចូលទៅក្នុងប្រអប់គ្រោះថ្នាក់ ។ វាជាការសំខាន់ណាស់ដែលប្រកួតជាមួយក្រុម Manchester United ដើម្បីរក្សាបាល់នៅនឹងជើងរបស់យើង ។ យើងនៅតែធ្វើកំហុសជាច្រើននៅលើការបញ្ចប់ចុងក្រោយ ព្រោះយើងមានឱកាសច្រើននិងឱកាសពាក់កណ្តាលទៀតដែលយើងធ្វើមិនបានត្រឹមត្រូវ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី