បន្ទាប់ពីមិនសូវបានលេង Moses កំពុងពិចារណាចេញពីតោខៀវ Chelsea នៅក្នុងខែមករានេះ

5594
  • ខ្សែប្រយុទ្ធ Victor Moses កំពុងពិចារណាចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងខែមករាខាងមុខនេះ ។ កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះកំពុងខិតខំយ៉ាងខ្លាំងដើម្បីស្វែងរកការបង្ហាញខ្លួននៅលើទីលាននារដូវកាលនេះក្រោមការដឹកនាំរបស់លោក Maurizio Sarri ទោះបីជាគាត់គឺជាផ្នែកសំខាន់មួយសម្រាប់ក្រុមរបស់លោក Antonio Conte កាលពីលើកពានក្របខ័ណ្ឌ Premier League រដូវកាល ២០១៦-១៧ ក៏ដោយ ។

    Image result for Victor Moses

    Victor Moses បានបង្ហាញខ្លួនតែចំនួន ២ ប្រកួតតែប៉ុណ្ណោះនៅក្នុងការប្រកួតនៃក្របខ័ណ្ឌ Premier League នៅរដូវកាលថ្មី ២០១៨-១៩ នេះ ។ នៅក្នុងខែកញ្ញាគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាកីឡាកររបស់នីហ្សេរីយ៉ារូបនេះត្រូវតែលេងក្នុងតំណែងជាខ្សែបម្រើស្លាបនៅក្នុងប្រព័ន្ធយុទ្ធសាស្ត្រថ្មី ហើយដូច្នេះគាត់ត្រូវតែកែលម្អទម្រង់លេងរបស់គាត់ ប្រសិនបើរូបគេចង់វិលត្រឡប់មកកាន់តំណែងខ្សែប្រយុទ្ធវិញ ។

    Image result for Victor Moses

    លោក Sarri បាននិយាយថា៖ “ដោយសារតែគាត់បានផ្លាស់ប្តូរទីតាំងនៅក្នុងទីលាន ។ ឥឡូវនេះយើងកំពុងព្យាយាមឱ្យគាត់លេងដូចជាខ្សែបម្រើស្លាបម្នាក់ ។ ដូច្នេះយើងបានផ្លាស់ប្តូរជំហរហើយនៅទីតាំងថ្មីខ្ញុំគិតថាគាត់ចាំបាច់ត្រូវកែលម្អ ។

    Image result for Sarri

    Victor Moses មិនមែនជាកីឡាករទីមួយទេដែលបង្ហាញសញ្ញាមិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់គាត់ ។ ខ្សែការពារ Andreas Christensen ក៏កំពុងតែស្វែងរកផ្លូវចេញពីក្លិប ប្រសិនបើគេបន្តមិនបានលេងបន្តទៀតមុនថ្ងៃបុណ្យណូអែលមកដល់ ។

    Image result for Andreas Christensen

    ឪពុករបស់ខ្សែការពារ Christensen បាននិយាយនៅក្នុងបទសម្ភាសន៍មួយសម្រាប់ទូរទស្សន៍មួយរបស់ដាណឺម៉ាកដែលបានលើកឡើងដោយ ESPN ថា៖ “ប្រសិនបើស្ថានភាពរបស់គាត់មិនផ្លាស់ប្តូរនៅចន្លោះថ្ងៃបុណ្យណូអែលយើងច្បាស់ជារៀបចំកម្មវិធីជជែកជាមួយ Chelsea ហើយនិយាយថា តើយើងអាចធ្វើអ្វីបានសម្រាប់ Andreas ? តើយើងអាចផ្លាស់គាត់ចេញបានទេ? ” ។

    Image result for Gary Cahill with Ruben Loftus-Cheek

    គួរបញ្ជាក់ផងដែរថា Gary Cahill ត្រូវបានគេរាយការណ៍ថាក៏កំពុងមានក្លឹបនៅក្នុងក្របខ័ណ្ឌ Premier League ចង់បានប្រធានក្រុមរូបនេះផងដែរ ខណះខ្សែបម្រើ Ruben Loftus-Cheek ក៏ជាគោលដៅខ្ចីជើងសម្រាប់ក្លឹប Crystal Palace និង Arsenal នៅខែមករាខាងមុខនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី