
ក្លឹបទាំងពីររបស់ទីក្រុង Manchester កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែការស្លាបឆ្វេងសញ្ជាតិប្រេស៊ីលរបស់ក្លឹប Juventus កីឡាករ Alex Sandro ។
បើយោងតាមការសែត Calciomercato បានឱ្យដឹងថាកីឡាករសញ្ជាតិបារាំង Benjamin Mendy គឺជាខ្សែការពារឆ្វេងតែមួយគត់សម្រាប់ក្លឹបមេឃខៀវ Manchester City ខណះម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះកំពុងបន្តតាមដានស្ថានការណ៍របស់លោក Alex Sandro នៅក្លឹប Juventus ។
កិច្ចសន្យារបស់ខ្សែការពារស្លាបឆ្វេងរបស់ប្រេស៊ីលរូបនេះនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ហើយកិច្ចពិភាក្សាស្តីពីការបន្តកិច្ចព្រមព្រៀងថ្មីត្រូវបានគេរាយការណ៍ថាកំពុងជាប់គាំង ហើយគេជឿជាក់កិច្ចសន្យាថ្មីរបស់ Sandro ជាមួយនឹងក្លឹបសេះបង្កង់ប្រហែលជាមិនអាចដំណើរជោគជ័យបាននោះទេ ។
គួបញ្ជាក់ឲ្យដឹងដែរថា Manchester City នឹងត្រូវប្រឈមនឹងការប្រកួតប្រជែងពីសំណាក់ក្លឹបរួមទីក្រុងក្រុមបីសាចក្រហម Manchester United ដែលសុទ្ធសឹងតែចង់ចុះហត្ថលេខាជាមួយ Alex Sandro ខណះក្លឹបអធិរាជស Real Madrid ក៏កំពុងបង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេផងដែ ៕
ដោយ៖តារា