ហាក! Arsenal នៅតែបើកប្រាក់ខែជាង ៩០% ទៅឱ្យ Mesut Ozil ទាំងដែលលេងឱ្យក្លិបដទៃ

41669
  • ក្លិបកាំភ្លើងធំ Arsenal នៅតែផ្តល់ប្រាក់ខែជាង ៩០ ភាគរយនៃប្រាក់ខែរបស់ Mesut Ozil ទោះបីជាខ្សែបម្រើអាល្លឺម៉ង់រូបនេះបានចូលរួមជាមួយ Fenerbahce កាលពីប៉ុន្មានខែមុនក៏ដោយ។
    វីរបុរសអាល្លឺម៉ង់វ័យ ៣២ឆ្នាំមានប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍នៅទីក្រុងឡុងដ៍ហើយមនុស្សជាច្រើនគិតថា គាត់យល់ព្រមកាត់បន្ថយប្រាក់ខែដើម្បីចូលរួមជាមួយក្លឹបទួរគី Fenerbahce ។ ទោះយ៉ាងណាវាបង្ហាញឆ្ងាយពីការពិតណាស់។
    នេះបង្ហាញយ៉ាងច្បាស់ថា ក្រុមលោក Mikel Arteta ធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីឱ្យអតីតកីឡាករ Real Madrid រូបនេះចេញពីក្លឹប។ បើនិយាយឱ្យចំទៅគឺ Arsenal សុខចិត្តចំណាយលុយយ៉ាងច្រើនទៅឱ្យ Ozil សម្រាប់ការលេងបាល់ទាត់នៅកន្លែងផ្សេង។
    សូមជម្រាបជូនថា Mesut Ozil បង្ហាញខ្លួនបានត្រឹមតែ ៦ ប្រកួតក្នុងចំណោម ១៦ប្រកួតដែលក្លិបបានលេងចាប់តាំងពីចូលរួមជាមួយ Fenerbahce ហើយមិនទាន់រកបានរកគ្រាប់ និង Assists បានសូម្បីតែម្ដងសម្រាប់ក្រុមយក្សតួកគីមួយនេះនៅឡើយនោះទេ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី