Real Madrid នឹងត្រូវខាតប្រាក់ ១០ លានអឺរ៉ូ ប្រសិនបើពួកគេចង់តែងតាំងលោក Conte

53990
  • Real Madrid នៅតែព្យាយាមដោះស្រាយបញ្ហាមួយស្តីពីវិធីនាំយកអតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Antonio Conte ទៅកាន់កីឡាដ្ឋាន Santiago Bernabeu ដើម្បីជំនួសលោក Julen Lopetegui ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីនៅតែមានកិច្ចសន្យាមួយឆ្នាំចុងក្រោយនៅកីឡាដ្ឋាន Stamford Bridge ទោះបីជាគាត់មិនធ្វើការនៅទីនោះទៀតក៏ដោយ ។

    Image result for Antonio Conte

    Real Madrid នឹងត្រូវចំណាយប្រាក់ជាង ១០ លានអឺរ៉ូដើម្បីបញ្ចប់កុងត្រារបស់លោក Conte ជាមួយ Chelsea
    ប្រសិនបើពួកគេចង់ធ្វើការនាំយកបុរសវ័យ ៤៩ ឆ្នាំរូបនេះទៅកាន់ទឹកដីអេស្ប៉ាញពិតមែននោះ ។ ក្លិប Real Madrid អាចនឹងបណ្ដេញគ្រូបង្វឹកបច្ចុប្បន្នលោក Julen Lopetegui ចេញមុនបញ្ចប់រដូវកាលដោយលោកដឹកនាំក្រុមធ្លាក់ទៅកាន់លេខរៀងទី ៧ ក្នុងក្របខ័ណ្ឌ La Liga និងមិនសូវធ្វើបានល្អក្នុងការប្រកួតនៅក្របខ័ណ្ឌ Champions League នារដូវកាលនេះ ។

    Related image

    ទោះបីជាយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលី Calciomercato បានបង្ហាញថាវានឹងធ្វើឱ្យក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានី ម៉ាឌ្រីដ មួយនេះខាតលុយចំនួន ១០ លានអឺរ៉ូដើម្បីបញ្ចប់កុងត្រារបស់លោក Conte ជាមួយក្រុមតោខៀវ ។ តាមរបាយការណ៍ខាងលើបានបញ្ជាក់ទៀតថាប្រធានក្លឹប Real Madrid លោក Florentino Perez បានទាក់ទងទៅលោក Conte ចំនួនពីរដងរួចហើយដើម្បីបញ្ជាក់ពីចំណាប់អារម្មណ៍របស់ពួកគេលើការងារជាគ្រូបង្វឹកនេះ ។

    Image result for Florentino Perez

    ទោះបីជាយ៉ាងណាក៏ដោយអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea កំពុងស្ថិតនៅពាក់កណ្តាលនីតិវិធីប្រឆាំងនឹងក្របខ័ណ្ឌ Premier League ដោយសារតែភាពមិនយុត្តិធម៌របស់គាត់ពីសំណាក់ Chelsea ដែលមិនបានបង់ប្រាក់ថ្លៃជំងឺចិត្តដែលបានបញ្ចប់ដំណែងគាត់មុនកិច្ចសន្យា ខណះក្លឹបយក្សរបស់អង់គ្លេសមួយនេះបាននាំយកលោក Maurizio Sarri ជំនួសរូបគាត់ ។

    Image result for Antonio Conte

    Real Madrid សង្ឃឹមថានឹងបញ្ចុះបញ្ចូលលោក Conte ឱ្យបញ្ឈប់ដំណើរការនីតិវិធីនេះជាថ្នូរនឹងការងារនៅឯក្លឹប Real Madrid ។ ទោះជាយ៉ាងណាបុរសសញ្ជាតិអ៊ីតាលីរូបនេះហាក់ដូចជានៅតែតស៊ូដើម្បីបន្តការប្ដឹងផ្ដល់ជាមួយនឹងក្រុមតោខៀវ ។ ដូច្នេះប្រសិនបើម៉ាឌ្រីដចង់ឱ្យគាត់ចាកចេញពីកិច្ចសន្យានេះពួកគេត្រូវបង់ប្រាក់សំណងជំនួសក្លឹប Chelsea ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី