Mohamed Salah បំបែកកំណត់ត្រានៅ Liverpool ជាមួយនឹងគ្រាប់បាល់ទី ៥០ របស់ខ្លួន

33566
  • តារាឆ្នើមរបស់ក្លឹបហង្សក្រហម Mohamed Salah បានឈានដល់គ្រាប់ទី ៥០ របស់ខ្លួនសម្រាប់ក្លឹប Liverpool ជាមួយនឹងការប្រកួតលើកទី ២ របស់គេជាមួយក្រុម Red Star Belgrade ។ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ិបរូបនេះបានព្យាយាមស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់គេនៅដើមរដូវកាលនេះ ក្រោយពីមានយុទ្ធនាការដ៏អស្ចារ្យមួយសម្រាប់ក្រុមហង្សក្រហមកាលពីរដូវកាលមុន ។

    Image result for Mohamed Salah

    ប៉ុន្តែក្រោយពីបានបញ្ចប់ការលេងមិនល្អជាមួយនឹងការអវត្តមានតែមួយគត់នៃការប្រកួតនៅចុងសប្តាហ៍ទល់នឹង Huddersfield ឥឡូវនេះគាត់ហាក់ដូចជាត្រលប់ទៅរកភាពអស្ចារ្យរបស់គាត់វិញហើយ ។ បន្ទាប់ពី Roberto Firmino បានរកគ្រាប់បាល់បញ្ចូលទីនៅឯទឹកដី Anfield នៃគ្រាប់ទី១ អតីតខ្សែប្រយុទ្ធរបស់ក្លឹប AS Roma រូបនេះស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតរបស់ Sadio Mane ខណះក្រុមហងក្រហម Liverpool បានបំបាក់ក្រុមខ្លាំងរបស់ស៊េប៊ី Red Star Belgrade ក្នុងលទ្ធផលចាស់ដៃ ៤ ទល់នឹង ០ ។

    Image result for Mohamed Salah

    ពីរគ្រាប់កាលពីយប់មិញរបស់ Salah ក៏ជាកំណត់ត្រាមួយសម្រាប់ក្រុមហង្សក្រហមនៅពេលដែលគាត់ក្លាយជាកីឡាករដែលប្រើពេលតិចបំផុតក្នុងការរកគ្រាប់បាលចំនួន ៥០ គ្រាប់ដែលមិនធ្លាប់មានសម្រាប់ប្រវិត្តសាស្ត្ររបស់ក្លឹប Liverpool ។ Salah បានធ្វើឱ្យមានឥទ្ធិពលភ្លាមៗទៅលើកីឡាបាល់ទាត់អង់គ្លេសបន្ទាប់ពីត្រូវបានចុះហត្ថលេខាដោយ Liverpool ពីក្រុម Roma កាលពីរដូវក្តៅឆ្នាំ ២០១៧ ។

    Related image

    នៅក្នុងរដូវកាលដំបូងរបស់លោកក្រោមក្រសែភ្នែករបស់លោក Jurgen Klopp ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបានចំនួន ៤៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៥៦ ប្រកួតរួមទាំងការទាត់បាល់បញ្ចូលទីនៅក្របខ័ណ្ឌ Premier League ចំនួន ៣២ គ្រាប់ ដែលបានធ្វើឱ្យគាត់ក្លាយជាម្ចាស់ស្បែកជើងមាស កាលពីរដូវកាលមុន ។ ក្នុងរដូវកាលថ្មី ២០១៨-១៩ នេះគាត់បានស៊ុតបញ្ចូលទីចំនួន ៦ គ្រាប់ក្នុងការប្រកួតចំនួន ១៣​ លើក ។

    Image result for Jurgen Klopp

    លោក Jurgen Klopp បាននិយាយថា៖ “គ្រាប់ទី ១ ដែលគាត់បានស៊ុតបញ្ចូលទីគឺជាការលេងជាក្រុមដ៏អស្ចារ្យពីការបញ្ចូនរបស់ Shaq ខ្ញុំមិនដឹងពីរបៀបដែលគាត់ធ្វើបែបនេះទេ ។ វាល្អដែលយើងអាចឈប់និយាយអំពីទម្រង់របស់ Salah  ។ ខ្ញុំមិនមានការសង្ស័យ ហើយគាត់ក៏មិនមានការសង្ស័យទេ ប៉ុន្តែប្រសិនបើអ្នកត្រូវបានគេសួរអំពីវាម្តងហើយម្តងទៀតវាដូចជាអ្វីមួយជាក់ស្តែងគឺខុសឬមនុស្សមិនសប្បាយចិត្តទេ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី