Icardi ៖ ខ្ញុំមិនសប្បាយចិត្តខ្លាំងណាស់ ព្រោះយើងមិនបានលេងជាមួយស្តង់ដារ Inter នោះឡើយ

7962
  • Mauro Icardi បាននិយាយថាក្លឹប Inter Milan មិនទាន់បង្ហាញលក្ខណៈស្តង់ដាររបស់ខ្លួននៅឡើយទេ ខណៈដែលគាត់បានសោកស្តាយចំពោះការបរាជ័យរបស់ក្លឹបក្នុងក្របខ័ណ្ឌ Champions League ក្រោមថ្វីជើង Barcelona ទោះពួកគេអវត្តមាន Lionel Messi យ៉ាងណាក្ដី ។

    Image result for Mauro Icardi and barce

    Messi បានត្រឹមអង្គុយមើលក្រុមរបស់ខ្លួនលេង ខណៈដែលមិត្តរួមក្រុមរបស់គាត់បានជួយឲ្យអ្នកមានបុណ្យទទួលជ័យជម្នះក្នុងពូល B ក្នុងលទ្ធផល ២-០ លើក្រុមខ្លាំងរបស់អ៊ីតាលីក្លឹប Inter Milan នៅក្នុងកីឡាដ្ឋាន Camp Nou កាលពីយប់ថ្ងៃពុធនេះ ។

    Image result for Mauro Icardi vs Barcelona

    Icardi និង Inter សង្ឍឹមថាពួកគេនឹងទទួលបានលទ្ធផលល្អ ក្រោយពីដឹងពីការអវត្តមានរបស់ប្រធានក្រុម Barcelona ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលបានរងរបួសបាក់ដៃស្ដាំ កាលពីប្រកួតនៅក្នុងក្របខ័ណ្ឌ La Liga ជាមួយក្លឹប Sevilla ។ ប៉ុន្តែ Inter បានប្រកួតចាញ់ក្រុម Barcelona បន្ទាប់ពីការស៊ុតបញ្ចូលទីរបស់ Rafinha និង Jordi Alba ដែលធ្វើឲ្យមានការខកចិត្តចំពោះកីឡាករ Icardi ។

    Image result for Mauro Icardi and barce

    Icardi បាននិយាយប្រាប់ Sky Sport Italia ថា៖ “ខ្ញុំគិតថាភាពខុសគ្នានេះគឺនៅក្នុងពាក់កណ្តាលដំបូងដែលយើងមិនបានលេងជាមួយស្តង់ដារ Inter ។ យើងធ្វើឲ្យមានចន្លោះប្រហោងច្រើនពេកបានជាធ្វើឲ្យពួកគេរកគ្រាប់បាល់បាន ។ នៅក្នុងតង់ទី២ យើងបានធ្វើឱ្យល្អប្រសើរជាងមុន ហើយធ្វើឲ្យ Barcelona មិនអាចរកគ្រាប់បាន “។

    Image result for Mauro Icardi and barce

    កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបន្តថា៖ “ខ្ញុំមិនសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងទម្រង់លេងនោះទេ ព្រោះយើងអាចធ្វើបានយ៉ាងល្អតាំងពីដើមដំបូង ហើយជំនួសមកវិញយើងនឹងត្រូវធ្វើការយ៉ាងខ្លាំងនៅទឹកដី San Siro ក្នុងការទទួលបានពិន្ទុដើម្បីឆ្លងទៅវគ្គបន្ត ។ យើងដឹងថាយើងបានប្រកួតជាមួយក្រុមលំដាប់ពិភពលោកដែលបានឈ្នះពានរង្វាន់ជាច្រើនឆ្នាំកន្លងមក ហើយប្រសិនបើអ្នកអនុញ្ញាតឱ្យពួកគេមានគ្រាប់បាល់ វានឹងក្លាយជាការលំបាកក្នុងការស្តារឡើងវិញ “៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី