
អ្នកចាត់ការក្លិប Real Madrid លោក Zinedine Zidane មិនចង់និយាយអំពីរឿងអនាគតនៅ Santiago Bernabeu ហើយទទូចថាគាត់ផ្តោតតែលើការងារប្រចាំថ្ងៃប៉ុណ្ណោះ។
លោកបាននិយាយថា “បាទ គឺខ្ញុំអាចប្រាប់បាននូវអ្វីដែលខ្ញុំចង់ប្រាប់។ នេះគឺ ជាអ្វីដែលខ្ញុំនិយាយដដែលៗ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំនោះគឺ ការងារប្រចាំថ្ងៃ។ ខ្ញុំមិនបានគិតច្រើនពីពេលអនាគតនោះទេ។ យើងចង់បញ្ចប់រដូវកាលនេះ ហើយប្រឹងលេងឲ្យឈ្នះបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ នេះជាអ្វីដែលសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំមិនគិតពីអ្វីផ្សេងទៀតនោះទេ”។
ទាក់ទងនឹងការប្រកួតទល់នឹងក្រុម PSG លោកបានបញ្ជាក់ថា “បើនិយាយពីការប្រកួតទល់នឹង PSG យើងបានឈ្នះយ៉ាងមោទនៈ តែយើងត្រូវប្រកួតជើងទីពីរទៀត។ ហើយទម្រាំដល់ពេលនោះយើងត្រូវគិតពីការប្រកួតក្របខ័ណ្ឌឡាលីកាសិន”។
គួបញ្ជាក់ផងដែរថា Real Madrid បានយកឈ្នះលើក្រុម PSG ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីថ្ងៃទី ១៤ កុម្ភៈ កន្លងទៅនេះ។
ដោយ៖ តារា