វិរៈបុរស Man Utd និង ហូឡង់ Van Persie បានបង្ហើបគ្រោងចូលនិវត្តន៍ពីបាល់ទាត់ហើយ

38894
  • អតីតខ្សែប្រយុទ្ធរបស់ក្លឹបបីសាចក្រហម Manchester United និងក្លឹបកាំភ្លើងធំ Arsenal កីឡាករ Robin van Persie បានបង្ហើបឱ្យដឹងថាគាត់គ្រោងនឹងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅចុងបញ្ចប់រដូវកាល ២០១៨-១៩ នេះ ។

    Related image

    ដោយបានចំណាយពេលអស់ ១៨ ឆ្នាំជាកីឡាករអាជីពម្នាក់ក្នុងនាមជាខ្សែប្រយុទ្ធតាំងពីអាយុ ១៧ ឆ្នាំ វិរៈបុរសរបស់ក្រុមជម្រើសជាតិហូឡង់រូបនេះបានត្រៀមរួចជាស្រេចដើម្បីចាកចេញពីវិថីជាកីឡាករបាល់ទាត់ ។ គាត់មានភាពសប្បាយរីករាយយ៉ាងខ្លាំងនៅក្នុងការប្រកួតប្រជែងក្នុងអំឡុងពេលដែលគាត់បានប្រកបរអាជីពដោយធ្លាប់បានលើកពានរង្វាន់ក្របខ័ណ្ឌ Premier League និង FA Cup នៅក្នុងប្រទេសអង់គ្លេស ។

    Related image

    Van Persie ក៏បានស៊ុតបាល់បញ្ចូលទីចំនួន ៥០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១០២ ប្រកួតសម្រាប់ក្រុមមជ្ជរាជទឹកក្រូចហូឡង់ ដោយការប្រកួតទាំងនេះបាននាំរូបគេទៅកាន់ការប្រកួត World Cup ចំនួនបីលើក និង European Cup ចំនួន ពីរលើក ។ បច្ចុប្បន្នកីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានត្រលប់ទៅស្រុកកំណើតរបស់គាត់វិញដោយបានវិលត្រឡប់ទៅកាន់ក្លឹបចាស់របស់គាត់គឺក្លឹប Feyenoord កាលពីខែមករា ។

    Related image

    Van Persie បានប្រាប់ការសែត AD ៖ “តើពេលណាខ្ញុំត្រូវចូលនិវត្តន៍? នោះប្រហែលជានៅចុងបញ្ចប់នៃរដូវកាលនេះ ។ ខ្ញុំនឹងមានអាយុជិត ៣៦ ឆ្នាំ ហើយនឹងក្លាយជាកីឡាករអាជីពអស់រយៈពេល ១៨ ឆ្នាំ ចាប់ពីអាយុ ៥ ឆ្នាំ ខ្ញុំគ្រាន់តែចូលរួមលេងបាល់ទាត់ធម្មតាតែប៉ុណ្ណោះ ។ ខ្ញុំក៏មិនជឿថាការវិលត្រឡប់របស់ខ្ញុំទៅ Feyenoord ទើបតែទទួលជោគជ័យប្រសិនបើយើងឈ្នះពាន ។ តើវាទទួលជោគជ័យយ៉ាងដូចម្តេច? នេះគឺជាការពិតប្រសិនបើអ្នកក្រលេកមើលរូបភាពទាំងមូលខ្ញុំបានបាត់បង់ភាពសប្បាយរីករាយ វាមិនមែនជារបៀបដែលខ្ញុំចង់បញ្ចប់ដោយគ្មានការសប្បាយទេ ភាពសប្បាយរីករាយបានត្រលប់មកវិញនៅ Feyenoord “។

    Related image

    អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Arsenal រូបនេះបន្តទៀតថា៖ “ខ្ញុំចង់ឈ្នះក្នុងនាមជាកីឡាករបាល់ទាត់មួយ ហើយការឈ្នះពានរង្វាន់គឺល្អ ប៉ុន្តែនោះមិនមែនជាការវាស់វែងរវាងថាតើវាទទួលបានជោគជ័យឬអត់នោះទេ ។ ខ្ញុំចង់ផ្តល់អ្វីមួយត្រឡប់មកវិញចែករំលែកបទពិសោធន៍របស់ខ្ញុំ ។ ខ្ញុំកំពុងតែព្យាយាមជួយមិត្តភក្តិរបស់ខ្ញុំ ។ ខ្ញុំមើលឃើញថាវាមានលក្ខណៈទូលំទូលាយជាងការឈ្នះពានឬអត់ ។ នោះគឺជាគោលដៅដែលក្លិបនិយាយផងដែរ ប៉ុន្តែថាតើយើងឈ្នះពានរង្វាន់ឬមិនឈ្នះពានរង្វាន់មិនមែនជាការសម្រេចចិត្តចំពោះខ្ញុំថាតើការវិលត្រឡប់របស់ខ្ញុំទទួលបានជោគជ័យឬយ៉ាងណា” ។

    Related image

    Van Persie បានខកខានលើកពានចាប់តាំងពីគាត់ផ្ទេរទៅកាន់ក្លឹប Fenerbahce ។ គាត់បានផ្លាស់ទៅលេងនៅលីគកំពូលទួរគីក្នុងឆ្នាំ ២០១៥ ក្រោយពីបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល ៣ ឆ្នាំជាមួយក្លឹប Manchester United ។ ពេលវេលាដ៏អស្ចារ្យបំផុតរបស់គាត់នៅឯទឹកដី Old Trafford នៅពេលដែលគាត់បានឈ្នះពានស្បែកជើងមាសនៃក្របខ័ណ្ឌ Premier League កាលពីរដូវកាល ២០១២-១៣ ខណះ Van Persie ក៏ក្លាយជាវិរៈបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal ផងដែរក្រោយពីចំណាយអស់រយះពេល ប្រាំបី រដូវកាលនៅក្នុងកីឡដ្ឋាន Emirates ដែលជាទីកន្លែងគាត់បានស៊ុតបញ្ចូលទីចំនួន ១៣២ គ្រាប់ក្នុងការប្រកួត ២៧៨ លើក ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី