
ក្លឹបមេឃខៀវ Manchester City បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការនាំយកកីឡាករឆ្នើមវ័យក្មេងរបស់ជប៉ុន Ritsu Doan នៅខែមករាខាងមុខ នេះបើយោងតាមការសែត The Mirror បានចុះចេញផ្សាយ ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនក្លឹប Manchester City បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះទេពកោសល្យរបស់កីឡាករវ័យ ២០ ឆ្នាំរបស់ក្លឹប Groningen ហើយត្រៀមរួចរាល់ដើម្បីនាំយកខ្សែបម្រើវ័យក្មេងរបស់ជប៉ុនរូបនេះ បើទោះបីជាក្លឹបរបស់ហូឡង់មួយចង់រក្សាគាត់ទុករូបគេនៅរដូវកាលនេះយ៉ាងណាក៏ដោយ ៕
ដោយ៖តារា