Dembele ចង់ចេញខ្លាំងមែនទែនហើយ ក្រោយពីគេបង្ហាញអាកប្បកិរិយាមិនល្អដាក់មិត្តរួមក្រុម

13216
  • ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona កីឡាករ Ousmane Dembele ទំនងជាអាចនឹងធ្វើការចាកចេញពីក្លឹបយក្សអេស្ប៉ាញនេះ ក្នុងកំឡុងពេលទីផ្សាដោះដូរកីឡាករបើកនៅខែមករាប្រសិនបើមានការផ្តល់ជូនពិសេសណាមួយកើតឡើង ។

    Image result for Ousmane Dembele

    កីឡាករដែលបានលើកពាន FIFA World Cup ជាមួយក្រុមមាន់គក់បារាំងខ្សែប្រយុទ្ធ Dembele មិនសូវជាមានទំនាក់ទំនងល្អនោះទេជាមិត្តរួមក្រុមរបស់គាត់ជាមួយនឹងអាកប្បកិរិយាឆ្មើងឆ្មៃចាប់តាំងពីគាត់បានចូលរួមជាមួយក្លឹប Barcelona កាលពីរដូវក្តៅមុន តាំងពីទៅដល់កន្លែងហ្វឹកហាត់ជាលើកដំបូងរូបគេបានបង្ហាញភាពខឹងសម្បាចំពោះមិត្តរួមក្លឹប ។

    Related image

    ទោះបីជាខ្សែប្រយុទ្ធ Lionel Messi បានរងរបួសបាក់ដៃដោយមិនអាចធ្វើការប្រកួតបានយ៉ាងណាក្ដីក៏អតីតខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund រូបនេះបានបរាជ័យក្នុងការទទួលបានកៅអីជម្រើស ១១ នាក់ដំបូង អំឡុងពេលការទទួលជ័យជម្នះលើក្លឹប Inter Milan ដែលវាជារឿងធ្វើឲ្យរូបនេះរឹតតែចង់ចាកចេញពីកីឡាដ្ឋាន Camp Nou នាពេលខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី