Mesut Ozil នៅតែគាំទ្រដល់ក្រុមជម្រើសជាតិអាល្លឺម៉ង់រហូត ទោះខ្លួនចូលនិវត្តន៍យ៉ាងណាក្ដី

50179
  • ខ្សែបម្រើ Mesut Ozil របស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថាគាត់នៅតែគាំទ្រប្រទេសអាឡឺម៉ង់ បើទោះបីជាគាត់បានចាកចេញពីក្រុមជម្រើសជាតិ បន្ទាប់ពីការប្រកួត FIFA World Cup ។

    Image result for Mesut Ozil

    Mesut Ozil បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីគាត់ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការថតរូបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ។ ខ្សែបម្រើរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានរិះគន់យ៉ាងខ្លាំងក្លាទៅលើសហព័ន្ធអាល្លឺម៉ង់ (DFB) ថាជំនួបនោះមិនមានគោលបំណងនយោបាយនោះទេ ។ ប៉ុន្តែ Ozil មិនមានការសោកស្តាយដូចដែលគាត់បានបញ្ជាក់នៅក្នុងសំនួរនិងចម្លើយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាត់នឹងនៅតែគាំទ្រដល់ប្រទេសអាល្លឺម៉ង់ជានិច្ច ។

    Image result for Mesut Ozil

    Ozil បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ “ខ្ញុំតែងតែគាំទ្រដល់ DFB ( សហព័ន្ធអាល្លឺម៉ង់ ) តាំងពីកុមារភាពរបស់ខ្ញុំ ហើយខ្ញុំនៅតែមានមិត្តភក្តិជាច្រើនកំពុងលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ។ ពិតណាស់ខ្ញុំនៅតែគាំទ្រក្រុម “។

    Related image

    អតីតតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះក៏បានប្រាប់អ្នកគាំទ្ររបស់លោកថា Santiago Bernabeu គឺជាពហុកីឡាដ្ឋានដែលគេចូលចិត្តបំផុតរបស់លោកក្នុងការលេងនៅទីនោះ ខណៈពេលដែលលោកបានធ្វើការគាំទ្រដល់លោក Julen Lopetegui ដែលកំពុងរងសម្ពាធយ៉ាងខ្លាំង ។

    Related image

    Mesut Ozil បានបន្ថែមថា៖ “ស្ថានភាពដ៏លំបាកនៅពេលនេះ ប៉ុន្តែខ្ញុំប្រាកដថាពួកគេនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ!” ។

    Image result for Mesut Ozil

    ខ្សែបម្រើកាំភ្លើងធំ Arsenal បានបំបែកកំណត់ត្រាកាលពីថ្ងៃចន្ទជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីពេលប៉ះជាមួយនឹងក្រុម Leicester City ដែលបានក្លាយទៅជាអ្នករកគ្រាប់បាល់ដ៏ឆ្នើមបំផុតរបស់អាល្លឺម៉ង់ក្នុងប្រវត្តិសាស្ត្រនៅក្របខ័ណ្ឌ Premier League ដោយបានយកឈ្នះលើលោក Jurgen Klinsmann និង Uwe Rosler ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី