
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិ កម្ពុជា កែវ សុខង៉ន បានបង្ហាញបំណងប្រជ្ញាចង់លើកពានទាំងខ្លួនជាកីឡាករ និង ជាអ្នកចាត់ការរបស់ក្លឹបភ្នំពេញក្រោននៅរដូវកាលថ្មី ២០១៩ នេះ ។
បងប្រុសបង្កើតរបស់ខ្សែប្រយុទ្ធ កែវ សុខផែង រូបនេះបានអះអាងថាខ្លួនចង់បង្កើតកំណត្រាដ៏ពិសេសមួយ ដែលអាចលើកពានរង្វាន់ទាំងខ្លួនជាកីឡាករ និង ជាអ្នកចាត់ការរបស់ក្លឹបភ្នំពេញក្រោន ហើយរូបគេបានតាំងចិត្តរបស់ខ្លួនថានឹងខិតខំប្រឹងប្រែងជួយជ្រោមជ្រែងក្រុមឲ្យសម្រេចក្ដីស្រម៉ៃមួយនេះ ។
អតីតកីឡាកររបស់ក្លឹបបឹងកេតរូបនេះបាននិយាយថា៖ “សម្រាប់គោលដៅរបស់ខ្ញុំ ខ្ញុំគិតថានេះជាឱកាសបង្ហាញមហិច្ឆតារបស់ខ្ញុំ ។ ពីមុនខ្ញុំធ្លាប់ជាកីឡាករ ខ្ញុំធ្លាប់លើកពានហើយ អ៊ីចឹងខ្ញុំចង់ព្យាយាមឈ្នះពានក្នុងនាមជាអ្នកចាត់ការទៀតនៅឆ្នាំដំបូង រដូវកាល ២០១៩ ហ្នឹង “។
គួរបញ្ជាក់ផងដែរថា កែវ សុខង៉ន បានចូលនិវត្តន៍ពីអាពជាកីឡាករបាល់ទាត់កាលពីឆ្នាំ ២០១៧ ដែល អ្នកចាត់ការថ្មីរបស់ក្លឹបភ្នំពេញក្រោនរូបនេះធ្លាប់បានលើកពានក្របខ័ណ្ឌលីគ Metfone Cambodia League ចំនួន ៤ រដូវកាលផងដែរ ៕
ដោយ៖តារា