
UEFA បានចំណាយទឹកប្រាក់ចំនួន ១,៤១២ ពាន់លានអឺរ៉ូក្នុងការចំណាយទៅលើក្របខ័ណ្ឌ Champions League ជាមួយនឹងក្លឹបម្ចាស់ជើងឯក Real Madrid ដែលទទួលបានទឹកប្រាក់ចំនួន ៨៨,៦ លានអឺរ៉ូ ខណះក្រុមជើងឯករងក្លឹបហងក្រហម Liverpool ទទួលបានទឹក្របាក់ចំនួន ៨១,២ លានអឺរ៉ូ ។
ទន្ទឹមនឹងនេះដែរក្លឹបអ្នកមានបុណ្យ FC Barcelona បានចាញ់ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រទទួលបានទឹកប្រាក់ចំនួន ៥៧,៤ លានអឺរ៉ូ ផងដែរ ។ ក្លឹប Atletico Madrid ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងពូល C និងបានធ្លាក់ទៅលេងនៅក្នុងក្របខ័ណ្ឌ Europa League ចំនួន ៣១,៧ លានអឺរ៉ូ ខណៈដែលក្លឹប Sevilla ទទួលបាន ៤៨,៤ លានអឺរ៉ូ បន្ទាប់ពីពួកគេបានឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ។
UEFA បាននិយាយថាក្លឹបនីមួយៗត្រូវបានធានាយ៉ាងហោចណាស់ទទួលបានប្រាក់ចំនួន ១២,៧ លានអ៊ឺរ៉ូ សម្រាប់ការចូលរួមក្នុងការប្រកួតវគ្គចែកពូលនេះ ដោយជ័យជម្នះនីមួយៗមានតម្លៃ ១,៥ លានអឺរ៉ូ ៕
ដោយ៖តារា