
ពាក្យចចាមអារ៉ាមបាននិយាយថាក្លឹប Paris Saint-Germain ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Toni Kroos របស់ក្លិប Real Madrid ខណៈដែលលោក Thomas Tuchel ត្រូវបានគេជឿថាជាអ្នកកោតសរសើរយ៉ាងខ្លាំងទៅលើកីឡាករអន្តរជាតិអាល្លឺម៉ង់ រូបនេះ ។
ការសែត El Mundo Deportivo បានចេញផ្សាយថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះអាចនឹងក្លាយជាកីឡាករដ៏សំខាន់នៅក្នុងប្រព័ន្ធរបស់លេងរបស់លោក Tuchel នៅក្នុងក្លឹប Paris Saint-Germain ខណះបច្ចុប្បន្នពួកគេកំពុងធ្វើមិនបានល្អទាល់តែសោះនៅក្នុងក្របខ័ណ្ឌ Champions League ដោយចាញ់ Liverpool មួយប្រកួត និងស្មើជាមួយ Napoli ដោយមានត្រឹមតែ ៤ ពិន្ទុតែប៉ុណ្ណោះនៅក្នុងជើងទី១ នៃពូល C នេះ ។
ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid រូបនេះបានបង្ហាញខ្លួនជាង ២០០ ប្រកួតសម្រាប់ក្លឹបយក្សអេស្ប៉ាញមួយនេះ ដោយធ្លាប់ឈ្នះពានរង្វាន់ដូចជា Champions League បីដង និង La Liga មួយដង ចាប់តាំងពីរូបគេផ្ទេរពីក្លឹប Bayern Munich កាលពី ៥ ឆ្នាំមុន ៕
ដោយ៖តារា