
Alexis Sanchez សង្ឃឹមថានឹងអាចចាកចេញពីក្លឹបបីសាចក្រហម Manchester United ផ្ទេរទៅកាន់ក្លឹបអ្នកមាន Paris Saint-Germain នៅខាងមករានេះ ។
អតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona និង ក្លឹបកាំភ្លើងធំ Arsenal រូបនេះបានបាត់បង់ការពេញចិត្តនៅលើទឹកដី Old Trafford និងបានធុញទ្រាន់នឹងការរិះគន់របស់លោក Jose Mourinho មកលើរូបខ្លួន ខណះភ្នាក់ងាររបស់គាត់កំពុងស្វែងរកការចាកចេញពីទឹកដីអង់គ្លេសនៅពេលទីផ្សាដោះដូរកីឡាករបើកនៅខែមករាខាងមុខនេះ ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ក្លឹប Paris Saint-Germain គឺជាក្លឹបមួយក្នុងចំណោមក្លឹបមួយចំនួនដែលអាចមានលទ្ធភាពបង់ប្រាក់ឈ្នួលដ៏ខ្ពស់របស់ Sanchez និងអាចមានសមត្ថភាពធ្វើការនាំយកកីឡាករសញ្ជាតិ ឈីលី រូបនេះជាមួយតម្លៃផ្ទេរដ៏ថ្លៃប្រសិនបើពួកគេចង់បាន ប៉ុន្តែក៏នៅមានក្លឹបនៅប្រទេសអេស្ប៉ាញ និង អ៊ីតាលី ក៏មានលទ្ធភាពបង់ថ្លៃដ៏ច្រើនទាំងនេះផងដែរ ៕
ដោយ៖តារា