
លោក Jose Mourinho កំពុងតែមានការភ័យខ្លាចកាន់តែខ្លាំងនៅពេលដែលអ្នកចាំទីដៃស្អិត David De Gea អាចចាកចេញពីក្លឹបបីសាចក្រហម Manchester United ផ្ទេរទៅកាន់ក្លឹប Juventus នៅពេលកិច្ចសន្យារបស់គាត់បានបញ្ចប់ ។
អ្នកចាំទីដៃទីមួយរបស់ក្រុមគោជល់អេស្ប៉ាញវ័យ ២៧ ឆ្នាំ រូបនេះមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលនឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ប៉ុន្តែអាចត្រូវបានពន្យារពេលមួយឆ្នាំទៀតពីសំណាក់ក្រុមបិសាចក្រហម ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសះបង្កង់ Juventus បានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការទាក់ទាញអ្នកដែលមានទេពកោសល្យខ្ពស់បំផុតឲ្យផ្ទេរមកលេងក្រុមរបស់ខ្លួនដូចជាកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជាដើម ហើយពួកគេក៏កំពុងមានចំណាប់អារម្មណ៍ចំពោះ De Gea ផងដែរ ដែលអាចបណ្តាលឱ្យ Manchester United លក់គាត់ក្នុងតម្លៃទាបជាជាងបាត់បង់អ្នកចាំទីរូបនេះដោយគ្មានបានអ្វីទាល់តែសោះ ៕
ដោយ៖តារា