លោក Jose Mourinho ៖ ខ្ញុំមិនមានទំនុកចិត្តថា De Gea នឹងស្នាក់នៅបន្តទៀតនោះទេ

47108
  • ថ្មីៗនេះអ្នកចាត់ការរបស់ក្រុមបីសាចក្រហម បានអះអាងថាគាត់មិនដឹងថាតើអ្នកចាំទីអេស្ប៉ាញ David De Gea ចាកចេញពីក្លិបឬយ៉ាងណានោះទេ ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះក៏បានសង្កត់ធ្ងន់មានតែអ្នកចាំទីរូបនេះតែប៉ុណ្ណោះដែលអាចឆ្លើយសំនួរនេះបានមិនមែនគ្រូបង្វឹកនោះទេ ។

    Image result for Jose Mourinho

    នៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports លោក Jose Mourinho បានអធិប្បាយលើស្ថានភាពនៃការចរចារកិច្ចសន្យារបស់អ្នកចាំទី David De Gea ។ នៅពេលសួរថាតើលោកមានទំនុកចិត្តថាអ្នកចាំទីអេស្ប៉ាញនឹងនៅជាមួយនឹងបិសាចក្រហមទេអ្នកចាត់ការទូទៅរូបនេះបាននិយាយថាខ្លួនមិនដឹងទេ ។

    Related image

    អតីតអ្នកចាត់ការរបស់ក្លឹបតោខៀវ Chelsea រូបនេះបាននិយាយថា៖ “ខ្ញុំមិនមានទំនុកចិត្តទេ ខ្ញុំមិនអាចរកពាក្យបានជាភាសាអង់គ្លេស ប៉ុន្តែសូមមើលតើមានអ្វីកើតឡើង ។ មានតែ David និងភ្នាក់ងារបស់គាត់តែប៉ុណ្ណោះដែលអាចឆ្លើយបាន ។ ការលើកឡើងរបស់ខ្ញុំគឺថាគ្រប់គ្នាដឹងថាតើគាត់ល្អប៉ុណ្ណា គាត់សំខាន់ប៉ុណ្ណាសម្រាប់ក្រុម Manchester United ហើយបើក្លិបចង់បានល្អប្រសើរជាងនេះ ហើយមិនអាក្រក់ជាងនោះវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការរក្សា David “។

    Image result for David De Gea

    រដូវកាលនេះអ្នកចាំទីដៃទីមួយរបស់ក្រុមគោជល់អេស្ប៉ាញរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ១២ លើកសម្រាប់ក្លឹបនិងរក្សាមិនឲ្យគេស៊ុតបញ្ចូលទីបានចំនួន ១៧ គ្រាប់ ។ កុងត្រារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅនេះ ប៉ុន្តែក្លឹបចង់បានជម្រើសសម្រាប់ឆ្នាំបន្ថែមទៀតក្នុងករណីដែលអ្នកចាំទីមិនសម្រេចចិត្តបន្តកិច្ចសន្យារបស់គាត់ជាមួយក្លិប ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី