អ្នកចាំទីស្ត្រីរុស្ស៊ី៖ វាជារឿងធម្មតាទេ សម្រាប់កីឡាបាល់ទាត់នារី ក្នុងការរួមភេទមុនពេលប្រកួត

666303

នាង Elvira Todua អ្នកចាំទីក្រុម CSKA Moscow និងក្រុមជម្រើសជាតិរុស្ស៊ីបាននិយាយអំពីការរួមភេទនិងការមានផ្ទៃពោះក្នុងវិស័យបាល់ទាត់ស្ត្រី។
Todua អ្នកចាំទីស្ត្រីវ័យ ៣៥ឆ្នាំរូបនេះបានបញ្ជាក់ថា វាជាការប្រសើរណាស់សម្រាប់កីឡាករស្ត្រីក្នុងការរួមភេទមុនពេលប្រកួត ទោះបីយ៉ាងណាក៏ដោយវាមិនត្រូវបានអនុញ្ញាតដោយក្លិបមួយចំនួននៅក្នុងការប្រកួតបុរសនោះឡើយ។
នាងបានប្រាប់ឆានែលយូធ្យូប Comment Show ថា៖ “វាជារឿងធម្មតាទេដែលស្ត្រីអាច (រួមភេទមុនពេលប្រកួត) ខណៈពេលដែលបុរស ខ្ញុំដឹងថាមានគ្រូបង្វឹកជាច្រើនបានហាមឃាត់វា។ កិច្ចសន្យារបស់យើងចែងថា ក្លឹបមានកាតព្វកិច្ចត្រូវបង់ក្នុងករណីមាតុភាព។ យើងមានឃ្លានោះនៅក្នុងកិច្ចសន្យារបស់យើងនៅ CSKA។ ប៉ុន្តែវាមិនដូចនោះទេនៅគ្រប់ទីកន្លែង”។
អ្នកចាំទីស្ត្រីដ៏ស្រស់ស្អាតមិនទាន់មានស្វាមីរូបនេះ បានបញ្ជាក់ទៀតថា៖ “ខ្ញុំដឹងថានៅក្នុងក្លឹបផ្សេងទៀតកិច្ចសន្យាត្រូវបានដកហូតវិញក្នុងករណីមានផ្ទៃពោះ”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី