Paris Saint-Germain នឹងមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធ Alexis Sanchez នៅខែមករាខាងមុខនេះទេ

53435
  • យោងតាមគេហទំព័រ Le10Sport បានឱ្យដឹងថាក្លឹប Paris Saint-Germain នឹងមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លឹបបីសាចក្រហម Manchester United នៅខែមករានេះទេ ។

    Image result for Alexis Sanchez

    Alexis Sanchez មិនបានចាប់ផ្តើមជាជម្រើសដំបូងក្នុងការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់ក្រុមចាប់តាំងពីខែកញ្ញាកន្លងមក ហើយត្រូវបានគេនិយាយថាអតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona រូបនេះចង់ចាកចេញពីទឹកដី Old Trafford ផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ ligue1 នៅរដូវកាលដោះដូរកីឡាករបើកខាងមុខនេះ ដោយគិតថា PSG អាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង់ប្រាក់ផ្ទេរ និង ប្រាក់ឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ។

    Image result for Alexis Sanchez

    ប៉ុន្តែក្លឹបយក្សរបស់បារាំងមួយនេះមិនអាចបង់ថ្លៃផ្ទេរនឹងប្រាក់ឈ្នួលដ៏ខ្ពស់សម្រាប់ Sanchez បាននោះទេ ដោយពួកគេត្រូវចំណាយប្រាក់ឈ្នួលជាច្រើនសម្រាប់កីឡាករឆ្នើមៗរបស់ពួកគេ ដូចជា Neymar និង Kylian Mbappe ជាដើម ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី