Messi ហក់មកឈរនៅចំណាត់ថ្នាក់ទី៤ ក្នុងនាមអ្នករកគ្រាប់ច្រើនបំផុត តែឈរក្រោម CR7

24464

២គ្រាប់របស់គាត់ទល់នឹងក្រុម Valencia ពេលនេះ Lionel Messi បានឈានដល់គ្រាប់បាល់អាជីពចំនួន ៧៤១គ្រាប់ហើយ។
ដូច្នេះកីឡាករអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះបានវ៉ាដាច់វីរបុរសដ៏អស្ចារ្យរបស់ Barcelona លោក Romario ហើយឥឡូវនេះ Messi គឺជាកីឡាករដែលមានគ្រាប់បាល់ផ្លូវការកំពូលលំដាប់ទីបួន នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
កំពូលវីរបុរសបាល់ទាត់គឺ Pele និង Josef Bican ស្ថិតនៅចំណាត់ថ្នាក់ទី ២ និងទី ៣ ដែលមាន ៧៦២ គ្រាប់រៀងៗខ្លួន ខណៈដែល Cristiano Ronaldo ឈរនៅលេខរៀងទី ១ មាន ៧៧៥ គ្រាប់។ មិនដូចអតីតកីឡាករទាំងពីរខាងលើទេ ពោលគឺតារាព័រទុយហ្គាល់វ័យ ៣៦ឆ្នាំរូបនេះនៅតែសកម្ម ហើយអាចបន្ថែមកំណត់ត្រារបស់គាត់ទៀត។
ក្នុងចំណោមគ្រាប់បាល់អាជីព ៧៤១គ្រាប់ Messi រកបាន ៦៧០ គ្រាប់សម្រាប់ក្រុម Barcelona និង ៧១ គ្រាប់ទៀតរកបានសម្រាប់ជម្រើសជាតិអាហ្សង់ទីន។ ខណៈរហូតមកដល់ពេលនេះម្ចាស់ពាន Ballon D’or ៦សម័យកាល រកបាន ៣៦ គ្រាប់និង Assists បាន ១៤ ដងក្នុង ៤៤ ប្រកួតសម្រាប់ Barcelona នៅរដូវកាលនេះ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី