Wayne Rooney ៖ ខ្ញុំនឹងមិនវិលត្រឡប់ទៅលេងនៅក្លឹបតំបន់ អឺរ៉ុប វិញនោះទេ

9369
  • ខ្សែប្រយុទ្ធជើងចាស់ Wayne Rooney របស់ក្លឹប D.C United បានបញ្ជាក់ថាគាត់នឹងមិនខ្ចីជើងទៅលេងនៅក្លឹបអ៊ឺរ៉ុបនារដូវរងានេះទេ ។ Rooney បានស្ថិតក្នុងទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹបរបស់សហរដ្ឋអាមេរិកមួយនេះចាប់តាំងពីបានចូលរួមជាមួយក្លឹបកាលពីខែកក្កដាដោយស៊ុតបញ្ចូលទីបានចំនួន ១២ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ៧ ដង ។

    Related image

    តារានៅក្របខ័ណ្ឌ MLS ជាច្រើនត្រូវបានខ្ចីជើងទៅកាន់ទ្វីបអឺរ៉ុបវិញក្នុងអំឡុងពេលបិទរដូវកាលក្នុងនោះរួមមាន David Beckham, Landon Donovan និង Clint Dempsey ។ ប៉ុន្តែអតីតតារាក្រុម Manchester United រូបនេះបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ ESPN FC ថាគាត់នឹងមិនដើរតាមគន្លងរបស់ពួកគេនោះទេ ។

    Image result for Wayne Rooney

    Rooney បាននិយាយថា៖ “ទេខ្ញុំគិតថាខ្ញុំប្តេជ្ញាខ្លួនឯងទៅ DC ហើយនោះហើយជាមូលហេតុដែលខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងទៅឱ្យ DC ។ នៅក្នុងបរិវេណដែលខ្ញុំនឹងស្នាក់នៅទីនេះជាច្រើនម៉ោងជាមួយកូនរបស់ខ្ញុំនៅសាលារៀន ។ ខ្ញុំនឹងត្រលប់មកវិញក្នុងអំឡុងពេលបុណ្យណូអែល ។ សូមមើលក្រុមគ្រួសារនិងមិត្តភក្តិមួយចំនួន ។ ខ្ញុំប្តេជ្ញាចិត្ត D.C. ហើយខ្ញុំមិនគិតថាវាត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការហោះត្រឡប់ទៅវិញដើម្បីលេងក្នុងលក្ខណៈខ្ចីជើងជាមួយក្រុមផ្សេងទៀតនោះទេ “។

    Related image

    Rooney ក៏បានបញ្ជាក់ផងដែរថាគាត់មិនចាប់អារម្មណ៍នឹងការវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសទេ ប្រសិនបើលោក Gareth Southgate បង្ហាញការចាប់អារម្មណ៍ចង់កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសវិញយ៉ាងណាក៏ដោយ ។

    Related image

    អតីតប្រធានក្រុមអង់គ្លេសរូបនេះបានបន្តថា៖ “ខ្ញុំគិតថា ( ប្រទេសអង់គ្លេស ) កំពុងធ្វើរឿងដ៏អស្ចារ្យវាជាពេលវេលាសមស្របសម្រាប់ខ្ញុំក្នុងការចូលនិវត្តន៍ ដោយទុកពេលឲ្យក្រុមកីឡាករវ័យក្មេងវិញ ។ វាជាពេលវេលាត្រឹមត្រូវក្នុងការអនុញ្ញាតឱ្យពួកគេចូលមកនិងរីកចម្រើននៅក្នុងក្រុម ។ ខ្ញុំមិនមានការសោកស្តាយអ្វីឡើយ ។ ខ្ញុំគិតថាកីឡាករបានឈរឡើងនិងធ្វើបានយ៉ាងល្អ ។ សង្ឃឹមថាពួកគេអាចឈានទៅមួយជំហានទៀតនៅក្នុងការប្រកួតអន្តរជាតិបន្ទាប់និងឈានដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ “៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី