ក្លិបអ្នកមានកាតា បដិសេធផ្ដល់កុងត្រាថ្មីដល់ Xavi ចំពេលមានចចាមអារាមទៅដឹកនាំ Barca

14807

ក្លិប Al Sadd បានសម្រេចចិត្តមិនបន្តកុងត្រាដល់គ្រូបង្វឹកលោក Xavi ទៀតនោះទេ នេះបើយោងតាមទូរទស្សន៍ Al Kass ។
អតីតខ្សែបម្រើអេស្ប៉ាញ និង Barcelona រូបនេះនឹងចាកចេញពីក្លឹបយក្សនៃប្រទេសកាតា នៅរដូវក្តៅនេះ បន្ទាប់ពីក្រុមរបស់គាត់បានបរាជ័យក្នុងការឈានទៅវគ្គចែកពូលនៃក្របខ័ណ្ឌ AFC Champions League ដែលជាពានលំដាប់កំពូលនៃទ្វីបអាស៊ី។
ហើយត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញថា ប្រធានក្លឹបថ្មី Barcelona លោក Joan Laporta ចង់ឱ្យវីរបុរសរបស់ពួកគេរូបនេះទទួលបន្ទុកនៅ Camp Nou ដោយជ្រើសរើស Xavi ឱ្យទៅជំនួសការងារគ្រូបង្វឹកបច្ចុប្បន្នរបស់លោក Ronald Koeman៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី