ទោះអ្នកគាំទ្របាតុកម្មតវ៉ាយ៉ាងក្ដី តែគ្រួសារ Glazers គ្មានគម្រោងលក់ Man Utd នោះទេ

13919

កាសែត The Guardian សរសេរថា ទោះបីជាមានបាតុកម្មតវ៉ាពីសំណាក់អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United កាលពីចុងសប្តាហ៍មុន ដែលបណ្តាលឱ្យមានការពន្យារពេលការប្រកួតក៏ដោយ ក៏មិនមានផែនការសម្រាប់គ្រួសារ Glazer ក្នុងការលក់ក្លឹបនោះដែរ។
តាមពិតក្រុមគ្រួសារមហាសេដ្ឋីសហរដ្ឋអាមេរិកត្រូវបានគេនិយាយថា នឹងប្តេជ្ញាជំរុញតម្លៃ Manchester United ពីតម្លៃ ៣ ពាន់លានទៅ ៧ ពាន់លានផោន (១០ ពាន់លានដុល្លារ / ៨ ពានលានអឺរ៉ូ) នៅឆ្នាំខាងមុខ។
ខណៈពេលដែលក្រុមគ្រួសារ Glazers រងការរិះគន់ពីអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសការចូលរួមរបស់ពួកគេក្នុងគោលបំណងបង្កើតពានថ្មីដែលមានឈ្មោះថា ក្របខណ្ឌ Super League ធ្វើឱ្យអ្នកគាំទ្រមានការខឹងសម្បារយ៉ាងខ្លាំង ដែលពួកគេចោទថាបានធ្វើឱ្យប៉ះពាល់ដល់ការប្រកួតជែងក្នុងវិស័យបាល់ទាត់ដូចជាពាន Champions League និង Europa League ជាដើម៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី