
ខណៈដែលក្លិប Chelsea របស់លោកត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតក្របខ័ណ្ឌ La Liga ទល់នឹងក្លិបកំពូលតារងារគឺ Barcelona នៅថ្ងៃអង្គារខាងមុខនេះសម្រាប់ពានរង្វាន់ Champions League ក្រុម ១៦ ក្រុមចុងក្រោយជើងទី១ នោះ លោក Antonio Conte បានបញ្ជាក់ត្រួសៗនូវចំណុចខ្វះខាតមួយចំនួនរបស់ Barca ដែលលោកថាអាចទាញយកជាប្រោជន៍បាន។
“ប្រាកដណាស់គឺយើងកំពុងតែនិយាយពីក្រុមដែឡល្អបំផុតនៅលើពិភពលោក” នេះជាសម្រង់សម្តីរបស់អ្នកចាត់ការក្លិបតោខៀវ ដែលបានថ្លែងលើវិបសាយផ្លូវការរបស់ក្លិប។ Conte ប្រថុយឆ្កិះដំបៅចាស់ដោយការមានមតិអំពីចំណុចខ្សោយរបស់ក្លិបដែលជាទូទៅមិនមែនជាមិត្តរបស់ Chelsea។
លោកបានបញ្ជាក់ថា” ខ្ញុំមិនគិតរឿងអតិតកាលនោះទេ គឺអីដែលសំខាន់សម្រាប់ខ្ញុំគឺពេលបច្ចុប្បន្ន។ ហើយបើនិយាយអំពីបច្ចុប្បន្ននោះ នោះយើងនឹងដឹងថាយើងនឹងត្រូវខំប្រឹងប្រែងដើម្បីបញ្ឈប់ក្រុមកំពូលនេះបាន។ ក្រុមតោខៀវ ធ្លាប់បានបំបាក់ Barcelona ក្នុងការប្រកួតពាន Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ក្នុងជំនួបឆ្នាំ ២០១២។
ដោយ៖ តារា