លោក Sarri បានបង្កើតកំណត់ត្រាថ្មីមួយនៅ Chelsea ដែលគ្មានគ្រូបង្វឹករូបណាធ្លាប់ធ្វើបានពីមុនមក

43149
  • លោក Maurizio Sarri បានបង្កើតកំណត់ត្រាថ្មីជាអ្នកចាត់ការទីមួយរបស់ក្លឹប Chelsea ដែលមិនធ្លាប់មានពីមុនមកដែលដឹកក្លឹបមិនទាន់ស្គាល់ពាក្យចាញ់ចំនួន ១០ ដំបូងក្នុងការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League រដូវកាល ២០១៨-១៩ នេះ ។

    Image result for Maurizio Sarri

    អតីតគ្រូបង្វឹករបស់ក្លិប Empoli និងគ្រូបង្វឹករបស់ក្លឹប Napoli រូបនេះមិនទាន់បានទទួលជោគជ័យអ្វីនោះឡើយនោះទេក្នុងការប្រជែងដណ្តើមពានរង្វាន់នេះចាប់តាំងពីការជំនួសលោក Antonio Conte នៅរដូវកាលនេះ ។ ការទទួលជ័យជំនះរបស់ក្លឹបតោខៀវ Chelsea ក្នុងលទ្ធផល ៤-០ លើក្រុម Burnley បើទោះបីជាពួកគេគ្មានខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបែលហ្ស៊ិក Eden Hazard ដែលកំពុងរងរបួសយ៉ាងណាក៏ដោយ ។

    Image result for Chelsea

    លោក Sarri បានដឹកនាំក្រុមទទួលបានជ័យជំនះចំនួន ៧ ប្រកួត និង ស្មើចំនួន ៣ ដង នៃក្របខ័ណ្ឌ Premier League ចំនួន ១០ ប្រកួតដំបូងដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេដែលជាកំណត់ត្រាមិនដែលធ្លាប់មានគ្រូបង្វឹករូបណាធ្វើបានពីមុនមកនៅក្នុងក្លឹបតោខៀវ Chelsea នោះទេ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី