រវាង Benzema និង Lewandowski តើ Lukaku ជ្រើសរើសយកម្នាក់ណាដែលល្អជាងគេ?

32345
  • ថ្មីៗនេះ Romelu Lukaku បានឈ្នះពានរង្វាន់ Serie A ជាមួយនឹងក្រុម Inter Milan ដោយរកបាន ២១ គ្រាប់ក្នុង ៣៣ ប្រកួតរបស់គាត់។
    អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Lukaku មើលឃើញថា Karim Benzema ជាខ្សែប្រយុទ្ធឆ្នើមជាងខ្លួន និងសូម្បីតែកីឡាករ Robert Lewandowski ក៏តារាបារាំងរូបនេះល្អជាងដែរ។ ស្របពេលអ្នកទាំង៣ សុទ្ធតែជាខ្សែប្រយុទ្ធកណ្ដាល កំពុងលេចធ្លោយ៉ាងខ្លាំង។
    សារព័ត៌មាន The Tribune បានសួរទៅកាន់ Lukaku ថាតើខ្សែប្រយុទ្ធឆ្នើមបំផុតនៅលើពិភពលោកគឺជាខ្សែប្រយុទ្ធរូបណា? កីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះបានឆ្លើយតបថា៖ “ខ្សែប្រយុទ្ធឆ្នើមបំផុតនៅលើពិភពលោក? ងាយទេ គឺ Benzema”។
    Benzema ស៊ុតបញ្ចូលទីបាន ២៨គ្រាប់ដែលរកបានមួយគ្រាប់ច្រើនជាង Lukaku ដែលមាននៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ដោយរកបាន ២៧គ្រាប់សម្រាប់ Inter Milan និងបានបញ្ចប់គម្រោងឈ្នះពានលីគ ១០រដូវកាលជាប់ៗគ្នារបស់ Juventus។
    ទោះយ៉ាងណា Robert Lewandowski របស់ Bayern Munich បន្តនៅតែជាអធិរាជនៅក្របខណ្ឌ Bundesliga ។ ខ្សែប្រយុទ្ធប៉ូឡូញរូបនេះរកគ្រាប់បាល់បាន ៤៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ ប្រកួត ដែលជាអ្នករកគ្រាប់ច្រើនបំផុតនៅអឺរ៉ុបនារដូវកាលនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី