ខ្សែប្រយុទ្ធ Lionel Messi បានស្នើរឱ្យក្លឹប FC Barcelona ទិញយក Neymar ត្រលប់មកវិញ

25801
  • យោងទៅតាមប្រភពអ្នកព័ត៌មានដ៏ល្បីមួយរូបលោក Miguel Delaney បានឲ្យដឹងថាខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប FC  Barcelona បានស្នើរឲ្យក្លឹបធ្វើការនាំយកអតីតមានរួមក្រុមរបស់ខ្លួនគឺកីឡាករ Neymar Jr ត្រឡប់មកវិញ ។

    Related image

    តារាឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះត្រូវបានគេរាយការណ៍ថាបានធ្វើការពិភាក្សាអំពីការផ្លាស់ប្តូរដ៏មានឥទ្ធិពលមួយជាមួយនឹងនាយកប្រតិបត្តិក្លឹប Barcelona ខណៈដែលគាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីស្វាគមន៍អតីតមិត្តរួមក្រុមរបស់គាត់ត្រលប់មក Barca វិញ បើទោះបីជា Neymar ចង់លេងនៅ Paris Saint-Germain ដើម្បីប្រយុទ្ធជាមួយនឹង Messi សម្រាប់ការប្រជែងយក Ballon d’Or និងពានរង្វាន់បុគ្គលផ្សេងទៀតក៏ដោយ ។

    Related image

    លោក Miguel Delaney បានបង្ហាញថាបន្ទាប់ពីក្លាយជាប្រធានក្រុម Leo Messi បានឆ្លុះបញ្ចាំងពីពេលវេលារបស់គាត់នៅក្លឹប Barcelona និងបានព្យាយាមព្យាករណ៍ពីដំណើររបស់ក្លឹបសម្រាប់ឆ្នាំចុងក្រោយរបស់គាត់នៅក្នុងការពាក់អាវរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ។ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះមិនសប្បាយចិត្តជាមួយនឹងចំនួនពានរង្វាន់ Champions League ដែល Barca បានឈ្នះក្នុងអំឡុងពេលរបស់គាត់ ហើយគាត់មានអារម្មណ៍ថាប្រសិនបើមាន Neymar និង Luis Suarez ដូចកាលពីមុនក្រុមនេះអាចត្រលប់ទៅជាក្លឹបកំពូលនៅក្នុងទ្វីបអឺរ៉ុបវិញ ។

    Related image

    ទន្ទឹមនឹងនេះដែរ Neymar ខ្លួនឯងត្រូវបានគេរាយការណ៍ថាកំពុងតែមិនសប្បាយចិត្តនៅក្នុងប្រទេសបារាំងដែលក្តីសុបិន្តរបស់គាត់ត្រូវបានទទួលរងផលប៉ះពាល់ ។ គាត់មិនត្រូវបានបញ្ចូលក្នុងបញ្ជីពានរង្វាន់ល្អបំផុតរបស់ FIFA នៅឆ្នាំនេះបន្ទាប់ពីរដូវកាលមួយទៀតដែលបាននាំមកនូវការបរាជ័យនៃការប្រកួត World Cup និងមិនអាចធ្វើការប្រកួតប្រជែងខ្លាំងនៅ UCL ។ លើសពីនេះទៅទៀតកីឡាករវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe ត្រូវបានគេចាត់ទុកថាជាវិរៈបុរសរបស់ក្រុមអ្នកគាំទ្រនៅទីក្រុមប៉ារីស ខណះកីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះមិនអាចក្លាយជានិមិត្តរូបរបស់ក្រុមពួកគេបាននោះទេ ។

    Image result for Lionel Messi with neymar

    ឧបសគ្គចម្បងសម្រាប់ការផ្ទេរនេះគឺជាក់ស្ដែងណាស់ដែលតម្លៃទឹកប្រាក់ដ៏ធំសម្បើមដែលមានតម្លៃប្រហែល ២០០ លានអឺរ៉ូ ដែល PSG នឹងទាមទារសម្រាប់ការផ្ទេរកីឡាករប្រេស៊ីលរបស់ពួកគេក៏ដូចជាការរំពឹងទុកនៃប្រាក់ខែផ្ទាល់ខ្លួនរបស់ Neymar ។ អ្នកកាសែតឯករាជ្យរូបនេះបានអះអាងទៀតថា មន្រ្តីរបស់ក្លឹប Barce មួយចំនួនបានលើកឡើងពីលទ្ធភាពនៃការអនុញ្ញាតឱ្យខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele សញ្ជាតិបារាំងចាកចេញផ្ទេរទៅកាន់ក្លឹបផ្សេងទៀតនៅខែមករាខាងមុខនេះ ។

    Image result for Ousmane Dembele

    កាលពីដើមវិទ្យុអនឡាញ RAC1 បានផ្តល់នូវរឿងគួរឱ្យសង្ស័យថាក្រុម Catalans មួយនេះកំពុងពិចារណាលក់ Dembele នៅក្នុងខែមករារួចទៅហើយ ។ វាត្រូវបានគេស្នើថាក្រុមប្រឹក្សាភិបាលបានពិភាក្សាពីលទ្ធភាពនៃការផ្ទេរនេះបន្ទាប់ពីកីឡាករវ័យក្មេងរូបនេះត្រូវបានគេទុកឱ្យនៅលើកៅអីបម្រុងកាលពីសប្ដាហ៍មុននៅពេលដែលក្រុម Barcelona ជួបជាមួយក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Champions League ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី