ម្ចាស់ក្លិប Man Utd បើកភ្លើងខៀវឱ្យដេញថ្លៃនាំយក Harry Kane ក្នុងតម្លៃខ្ពស់កប់ពពក

23243
  • ក្រុមគ្រួសារសេដ្ឋីសហរដ្ឋអាមេរិក Glazers បានផ្តល់ភ្លើងខៀវសម្រាប់ការផ្លាស់ប្តូរលុយដ៏ធំនៅរដូវកាលក្រោយ ដើម្បីពង្រីកក្រុមសារជាថ្មី។
    យោងតាមប្រភពព័ត៌មានពីគេហទំព័រ The Sun បានចុះផ្សាយថា ក្លិបបិសាចក្រហម Manchester United កំពុងតែរៀបចំផែនការដេញថ្លៃខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Tottenham Hotspur កីឡាករ Harry Kane ក្នុងតម្លៃ ៩០ លានផោន (១២៥ លានដុល្លារ) ។
    ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ Kane ត្រូវបានគេនិយាយថា មានការចាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរបែបនេះជាពិសេសនៅពេលដែលក្រុមមាន់ខ្នាយមាស Spurs ហាក់ដូចជាបាត់បង់កៅអីក្នុងការប្រកួតពានរង្វាន់នៃក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី