Juventus កំពុងចរចាជាមួយ Chelsea អំពីកិច្ចព្រមព្រៀងដោះដូររវាង Sandro & Emerson

21578
  • យោងតាមគេហទំព័រ Calcio Mercato បានឱ្យដឹងថា Juventus កំពុងពិភាក្សាកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយដែលពាក់ព័ន្ធនឹង Alex Sandro និង Emerson Palmieri របស់ក្រុមតោខៀវ Chelsea ។
    Juventus សង្ឃឹមថានឹងលក់ខ្សែការពារប្រេស៊ីល Sandro ក្នុងតម្លៃប្រហែល ២៥ លានផោន (៣៥ លានដុល្លារ) ប៉ុន្តែក្រុមតោខៀវមានបំណងដាក់បញ្ចូលខ្សែការពាររបស់ខ្លួន Emerson ក្នុងកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយតម្លៃផ្ទេរនោះ។
    តារាអន្តរជាតិប្រេស៊ីល Sandro ទើបតែចាប់ផ្តើមការប្រកួតក្របខណ្ឌ Serie A ចំនួន ១៦ ប្រកួតប៉ុណ្ណោះសម្រាប់សេះបង្កង់ Juventus រហូតមកដល់ពេលនេះ ប៉ុន្តែកិច្ចសន្យារបស់គាត់នឹងត្រូវដំណើរការរហូតដល់ឆ្នាំ ២០២៣ឯណោះ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី