ចុម! ទាំងមិត្តស្រីរបស់ Ronaldo និង Rooney ត្រូវបានប្រុសស្អាត Balotelli ញ៉ែយកទាំងអស់

74451
  • ខ្សែប្រយុទ្ធ Mario Balotelli ត្រូវបានគេទម្លាយថា បានណាត់ជួបសង្សាររបស់អតីតតារាឆ្នើមរបស់ Manchester United គឺ Wayne Rooney និង Cristiano Ronaldo កាលពីច្រើនឆ្នាំមុន។ ក្នុងអំឡុងពេលលេងនៅ Manchester City ខ្សែប្រយុទ្ធអ៊ីតាលីរូបនេះ មានទំនាក់ទំនងជាមួយកីឡារិនីហែលទឹកជនជាតិអាមេរិក Jenny Thompson ដែលកំពុងលួចលាក់ស្នេហាជាមួយវីរបុរសអង់គ្លេស Rooney នៅពេលភរិយារបស់គាត់មានផ្ទៃពោះកូនប្រុសច្បងរបស់ពួកគេ។
    នាង Jennifer Thompson ពាក្យថាណាត់ជួបត្រូវបានប្រើទូលំទូលាយនៅអង់គ្លេស ព្រោះ Rooney មិនដែលមានទំនាក់ទំនងផ្លូវការជាមួយស្រីស្អាតវ័យ ៤៨ឆ្នាំរូបនេះនោះទេ។ បន្ទាប់មក Balotelli ក៏បានណាត់ជួបជាមួយតារាអ៊ីតាលី Raffaella Fico នៅចុងឆ្នាំ ២០១១ ដែល Ronaldo ធ្លាប់ណាត់ជួបកាលពីឆ្នាំ ២០០៩ ។ ទំនាក់ទំនងរបស់ Balotelli និង Fico បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលនាងបានបែកបាក់ជាមួយគាត់ពីរបីខែបន្ទាប់ពីពួកគេចាប់ផ្តើមមានទំនាក់ទំនងស្នេហា ដោយលើកឡើងពីភាពមិនស្មោះត្រង់។
    នាង Raffaelo Fico បន្ទាប់មកនាងមានផ្ទៃពោះច្រើនខែក្រោយមក Balotelli មិនចង់ទទួលយកកូននោះជារបស់គាត់ដោយគ្មានការធ្វើតេស្ត DNA នោះទេ។ ទោះយ៉ាងណាក៏ដោយគាត់បានរៀនរួមរស់ជាមួយនាងបន្ទាប់ពីការពពោះនោះ ទោះបីជាអ្នកទាំងពីរមិននៅជាមួយគ្នាក្នុងនាមជាគូរស្នេហ៍ក៏ដោយ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី