ឃើញដឹកនាំក្រុមណាឈ្នះពានក្រុមនោះ Spurs កំពុងលួងលោម Conte ឱ្យដើរចេញពី Inter

24760
  • តាមប្រភពព័ត៌មាន Corriere dello Sport បានរាយការណ៍ថា ក្រុម Tottenham Hotspur បានជួបពិភាក្សាបឋមជាមួយលោក Antonio Conte ជុំវិញរឿងរ៉ាវមកដឹកនាំក្លិបនៅ Premier League ។
    ខណៈដែលមិនទាន់មានការផ្តល់ជូននៅលើតុរជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍បានអះអាងថា អតីតគ្រូ Chelsea លោក Conte បានធ្វើការពិភាក្សាប្រកបដោយផ្លែផ្កានិងគួរឱ្យចាប់អារម្មណ៍ជាមួយ Spurs ដែលកំពុងស្វែងរកគ្រូបង្វឹកថ្មីដើម្បីជំនួសតំណែងលោក Jose Mourinho ដែលត្រូវបានបណ្ដេញចេញកាលពីពេលថ្មីៗនេះ។
    អាទិភាពរបស់អតីតអ្នកចាត់ការសេះបង្កង់ Juventus រូបនេះ គឺរក្សាភាពស្មោះត្រង់ចំពោះក្រុម Inter Milan ដែលគាត់ទើបតែដឹកនាំគ្រងតំណែងជើងអ៊ីតាលីនាពេលថ្មីៗនេះទាំងមិនទាន់បញ្ចប់រដូវកាល។ ហើយទោះបីជាមានការផ្លាស់ប្តូរណាមួយលើអនាគតរបស់លោក Conte ជាមួយ Inter ក៏ដោយ ក៏គាត់អាចចាប់អារម្មណ៍នឹងការផ្លាស់ប្តូរទៅភាគខាងជើងទីក្រុងឡុងដ៍ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី