Barcelona អាចប្រឈមមុខនឹងការហាមឃាត់រយៈពេល ២ ឆ្នាំមិនឱ្យលេងនៅពាន UCL

23835
  • UEFA បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តសកម្មភាពដាក់វិន័យធ្ងន់ធ្ងរប្រឆាំងនឹងអ្នកចូលរួមក្នុងក្របខ័ណ្ឌថ្មីអឺរ៉ុប Super League រួមទាំង Barcelona ផងដែរ។ នេះបើយោងតាមការសែត ESPN។
    Barca អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មអតិបរមាដែលកំណត់ដោយសកម្មភាពវិន័យរបស់ UEFA ។ យោងតាមប្រភពព័ត៌មាននេះ បានបញ្ជាក់ថា ក្លិបទាំងនោះអាចត្រូវហាមឃាត់រយៈពេល ២ ឆ្នាំពីក្របខ័ណ្ឌ Champions League ឬ Europa League ។
    ទោះបីជា ក្រុមកាតាឡាន់នៅតែប្តេជ្ញាចិត្តចំពោះការប្រកួតផ្តាច់ខ្លួននេះក៏ដោយ ក៏ពាន ESL ទំនងជាមិនត្រូវបានដាក់ឱ្យដំណើរការនៅពេលណាមួយភ្លាមៗនេះទេ បន្ទាប់ពីការចាកចេញពីសំណាក់ក្លឹបសហស្ថាបនិកនៅអង់គ្លេសរបស់ខ្លួន។
    តែយ៉ាងណា យើងមិនទាន់ឃើញពីរបៀបដែលរឿងនេះវិវឌ្ឍន៍និងថាតើក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានទទួលទណ្ឌកម្មយ៉ាងដូចម្តេចចំពោះការចូលរួមបង្កើតពាន Europa Super League នៅឡើយនោះទេ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី