អ្នកគាំទ្រប្រតិកម្មខ្លាំងៗទៅលើ Hazard ដែលសើចក្អះក្អាយ ក្រោយ R.Madrid ធ្លាក់ពី UCL

50438
  • Eden Hazard បានចាញ់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាងក្រុម Real Madrid និងក្រុម Chelsea ប៉ុន្តែត្រូវបានគេមើលឃើញថា កីឡាកររូបនេះសើចរីករាយក្រោយបញ្ចប់ការប្រកួតនៅពេលដែលគាត់បានស្វាគមន៍អតីតមិត្តរួមក្រុមរបស់គាត់។
    អតីតកីឡាករតោខៀវរូបនេះ បានចាប់ផ្តើមលេងជាជម្រើសដំបូងក្នុងការប្រកួតសម្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់គឺ Real Madrid ប៉ុន្តែមិនបានជះឥទ្ធិពលដល់ការប្រកួតនោះទេ ហើយក្រុមថ្មីរបស់ Hazard បានចាញ់ក្រុមចាស់ខ្លួនក្នុងលទ្ធផល ២-០ នៅពេលយប់ថ្ងៃពុធ ដោយសរុបទាំងពីរជាង ៣ទល់នឹង១។
    បន្ទាប់ពីចប់ការប្រកួតមក ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះបានអបអរសាទរចំពោះក្រុមចាស់របស់លោកដែលបានឈ្នះ ហើយថែមទាំងត្រូវបានគេប្រទះឃើញក្នុងកាមេរ៉ាទូរទស្សន៍ ដែលគាត់ហាក់ដូចសប្បាយរីករាយ និងបានស៊ែររំលែករឿងកំប្លែងជាមួយអតីតមិត្តក្រុម Chelsea មួយចំនួនថែមទៀតផងដែរ។
    រឿងនេះមិនធ្លាប់មានទាល់តែសោះនៅម៉ាឌ្រីត ដោយអ្នកគាំទ្រ Real Madrid ហាក់មានការខឹងសម្បារយ៉ាងខ្លាំងនៅពេលឃើញតារាឆ្នើមរបស់ខ្លួនធ្វើបែបនេះ ដែលមើលទៅដូចជាគ្មានពិបាកចិត្តអ្វីសោះ បើទោះបីជាក្រុមខ្លួនបានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានលំដាប់ទី១ អឺរ៉ុបក្ដី៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី