ប្រុសក្មេង Mounts និយាយថា Chelsea គួរតែរកបាន ៥គ្រាប់ពេលប៉ះ Real Madrid យប់មិញ

28016
  • Mason Mount បាននិយាយថា Chelsea គួរតែរកបាន ៥ គ្រាប់ទល់នឹងក្រុម Real Madrid ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League កាលពីថ្ងៃពុធ។
    ទោះបីបង្កើតឱកាសច្រើនក៏ដោយវាបានចំណាយពេលរហូតដល់នាទីទី ៨៥ ទើបតារាវ័យក្មេង Mount បញ្ចប់ការរកគ្រាប់ពីការបញ្ជូនបាល់ដោយខ្សែបម្រើអាមេរិក Christian Pulisic ដើម្បីទទួលបានជ័យជម្នះ ២-០ (៣-១) ។ ក្រុមតោខៀវ បានស៊ុតចេញ ១៥ ដងដែលក្នុងនោះចំគោលដៅ ៥លើក និងសម្រេចទីចំនួន ២គ្រាប់។
    ទោះយ៉ាងណាខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេសរូបនេះ មានមោទនភាពចំពោះការបង្ហាញខ្លួនឱ្យ Chelsea ដោយសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតគឺយើងបានឈ្នះនិងឆ្ពោះទៅការប្រកួតផ្ដាច់ព្រ័ត្រពានលំដាប់កំពូលរបស់អឺរ៉ុប Champions League ជាមួយក្រុមរួមលីគ Manchester City។
    Mount បានប្រាប់ទូរទស្សន៍ BT Sport ថា៖ “វាពិបាកណាស់និងជាការប្រកួតដ៏ស្វិតស្វាញមួយ។ ពួកគេនឹងមកហើយផ្តល់អ្វីៗទាំងអស់ ប៉ុន្តែយើងបានធ្វើការយ៉ាងលំបាក។ យើងគួរតែមានប្រហែលជា ៥គ្រាប់! ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺយើងបានឈ្នះនៅយប់នេះ។ យើងចង់ចូលទៅក្នុងរាល់ការប្រកួតហើយឈ្នះវា។ ខ្ញុំមិនអាចប្រើពាក្យឱ្យសមទេ។ ទម្រង់លេងដ៏អស្ចារ្យនៅរាត្រីនេះ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី