
លោក Mauricio Pochettino គ្រូបង្វឹករបស់ក្លឹបមានខ្នាយមាស Tottenham Hotspur គឺជាជម្រើសកំពូលរបស់ក្លឹប Real Madrid ដើម្បីជំនួសលោក Julen Lopetegui ក្នុងតួនាទីជាគ្រូបង្វឹក ។
ការចាកចេញរបស់លោក Lopetegui ត្រូវបានបញ្ជាក់ដោយក្លិបយក្សអេស្ប៉ាញកាលពីថ្ងៃចន្ទជាមួយអតីតកីឡាកររបស់ក្លឹប Real Madrid លោក Santiago Solari ដែលជាគ្រូជំនួយនឹងត្រូវកាន់ដំណែងជំនួសជាគ្រូបង្វឹកបណ្តោះអាសន្នសិន ។
វាត្រូវបានគេស្នើថាអតីតអ្នកចាត់ការទូទៅរបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte នឹងចូលកាន់តំណែងនៅកីឡាដ្ឋាន Santiago Bernabeu នាពេលឆាប់ៗនេះ ប៉ុន្តែការសែត The Sun បានអះអាងថា ក្លឹបយក្សរបស់អេស្ប៉ាញបានបញ្ចប់ការចង់បានគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះវិញហើយ ។
អត្ថបទនេះបានបន្តថាក្លឹបអធិរាជស Real Madrid មានសុទិដ្ឋិនិយមអំពីឱកាសនៃការចុះហត្ថលេខាទៅលើលោក Pochettino បន្ទាប់ពីជំនួបជាមួយគ្រូបង្វឹករបស់ Spurs រូបនេះនៅទីក្រុងឡុងកាលពីសប្តាហ៍មុន ៕
ដោយ៖តារា