Man Utd ត្រៀមលុយ ១០០ លានផោនដើម្បីឱ្យលោក Jose ទិញកីឡាករថ្មីបន្ថែមនៅខែមករានេះ

7111
  • យោងតាមប្រភព The Guardian ដែលជាប្រភពពត៌មានរបស់អង់គ្លេសបានឲ្យដឹងថាអ្នកចាត់ការទូទៅរបស់ក្លឹប Manchester United នឹងទទួលបានទឹកប្រាក់ចំនួន ១០០ លានផោនបូក នៅក្នុងខែមករា ខណៈដែលក្រុមប្រឹក្សាភិបាលរបស់ Manchester United បានត្រៀមខ្លួនរួចរាល់ដើម្បីគាំទ្រគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះទិញកីឡាករបន្ថែម ។

    Image result for Jose Mourinho

    អ្នកការសែតលោក Jamie Jackson របស់ The Guardian បានរាយការណ៍ថាលោក Jose Mourinho ចង់ចុះហត្ថលេខាលើខ្សែការពារកណ្តាលក៏ដូចជាកីឡាករស៊ុតបាល់បញ្ចូលទីដ៏ល្អផងដែរ ។ ខណៈពេលដែលកីឡាករ Raphael Varane របស់ក្លឹប Real Madrid កីឡាករ Harry Maguire របស់ក្លិប Leicester City និងខ្សែការពារ Jerome Boateng របស់ក្លិប Bayern Munich ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះ ហើយវានៅតែត្រូវបានគេមើលឃើញថាតើក្រុមបីសាចក្រហម Manchester United នឹងវិលត្រឡប់ទៅកាន់រកភាពខ្លាំងបានវិញទេ នៅពេលដែលទីផ្សារផ្ទេរកីឡាករបើកឡើងវិញ ។

    Image result for Jose Mourinho

    បុរសវ័យ ៥៥ ឆ្នាំរូបនេះមានការខកចិត្តយ៉ាងខ្លាំងចំពោះការបង្ហាញទម្រង់លេងរបស់ Romelu Lukaku និង Alexis Sanchez នារដូវកាលថ្មីនេះ ។ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក Romelu Lukaku បច្ចុប្បន្នកំពុងតែឆ្លងកាត់ពេលវេលាដ៏អាក្រក់បំផុតនៃអាជីពរបស់គាត់ ខណះខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez  មិនទាន់បង្ហាញទម្រង់បានល្អដូចកាលពេលលេងនៅ Arsenal បានឡើយចាប់តាំងពីគាត់បានចូលរួមជាមួយក្រុមបីសាចក្រហមកាលពីខែមករាឆ្នាំមុន ។

    Image result for Manchester United

    កាលពីថ្ងៃអង្គារលោក Jose Mourinho បានសរសើរលើគម្រោងរបស់ក្លឹបសេះបង្កង់ Juventus ដែលវិនិយោគគ្រប់ពេលវេលាដោយនិយាយថា៖ ” Juventus ជាម្ចាស់ជើងឯក ៧ ឆ្នាំជាប់ៗគ្នា ហើយនៅតែមិនសប្បាយចិត្តជាមួយនឹងអ្វីដែលពួកគេមាននោះទេ បើទោះពួកគេមាន Barzagli, Chiellini, Rugani ហើយពួកគេចង់បានច្រើនទៀត ទីបំផុតពួកគេបាននាំយក Bonucci “៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី