FC Barcelona បានអនុញ្ញាតឱ្យខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele ស្វែងរកក្លឹបថ្មី

6482
  • ក្រុមយក្សរបស់ក្របខ័ណ្ឌ La Liga ក្លឹបអ្នកមានបុណ្យ FC Barcelona បានអនុញ្ញាតឲ្យខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele ចាប់ផ្តើមស្វែងរកក្លឹបថ្មីមួយផ្សេងទៀតនាខែមករាខាងមុខនេះ ខណះក្លឹប Liverpool និង Arsenal ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Borussia Dortmund រូបនេះ ។

    Image result for Ousmane Dembele

    យោងតាមពាក្យចចាមអារ៉ាមចុងក្រោយបង្អស់បានឲ្យដឹងថាក្លឹប FC Barcelona បានសម្រេចឲ្យខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Ousmane Dembele ចាកចេញនៅពេលទីផ្សាដោះដូរកីឡាករបើកនាខែមករាខាងមុខនេះ ។ បញ្ហាក្នុងបន្ទប់ស្លៀកពាក់និងភាពមិនចុះសម្រុងជាច្រើនសម្រាប់កីឡាករវ័យក្មេងដែលពោលពេញទៅដោយទេពកោសល្យរូបនេះគឺជាបញ្ហាចម្បងដែលនាំឲ្យក្លឹបអ្នកមានបុណ្យអនុញ្ញាតឲ្យរូបគេចាកចេញ ។

    Related image

    វិទ្យុអនឡាញដ៏ល្បី RAC1 បានរាយការណ៍ថា Barcelona បានពិភាក្សាទាក់ទងទៅនឹងស្ថានភាពនេះ ហើយកំពុងពិចារណាលក់ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះនៅពេលទីផ្សាដោះដូរកីឡាករបើកទ្វារក្នុងខែមករា ។ យោងតាមរបាយការណ៍នេះបានឲ្យដឹងទៀតថា Dembele អាចចាប់ផ្តើមស្វែងរកការផ្តល់ជូនរបស់ក្លឹបដទៃទៀតដើម្បីជ្រើសរើសទិសដៅបន្ទាប់សម្រាប់រូបគេ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី