ឪពុកគ្រូ Man City៖ Pep មិនដែលចង់ធ្វើបាប Barca ដោយចុះហត្ថលេខាជាមួយ Messi នោះទេ

29385
  • ទោះបីជាលោក Pep Guardiola ពិតជាចង់ឱ្យ Lionel Messi ធ្វើការក្រោមបញ្ជារបស់គាត់ម្តងទៀតនៅឯ Manchester City ក៏ដោយ ប៉ុន្តែឪពុករបស់គ្រូបង្វឹករូបនេះបាននិយាយថា Pep មិនដែលចង់ធ្វើបាប Barcelona ដោយការនាំយកតារាអាហ្សង់ទីននោះទេ។
    កុងត្រារបស់ Messi នៅឯក្លិបបាសេឡូណានឹងត្រូវបញ្ចប់នៅរដូវក្តៅខាងមុខនេះ ហើយនៅតែមានការសង្ស័យនៅលើអនាគតរបស់គាត់ ខណៈដែលក្រុមលោក Guardiola ត្រូវបានគេចាត់ទុកជាគោលដៅមួយដែលអាចទៅរួច បន្ទាប់ពីក្លិបយក្សបារាំង PSG។
    លោក Valenti Guardiola បាននិយាយទៅកាន់អ្នកកាសែត Emiliano Nunia ថា៖ “មិនមានក្លឹបណាមួយនៅលើពិភពលោកដែលមិនចង់បាន Messi នោះទេ។ ខ្ញុំបានឃើញគាត់លេងនៅអាយុ ១២ ឬ ១៣ ឆ្នាំ ហើយខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង”។
    ឪពុកគ្រូបង្វឹករូបនេះបន្តទៀតថា៖ “គាត់ពិតជាអស្ចារ្យណាស់នៅកម្រិតនោះ។ មានកីឡាករតិចតួចណាស់ដូច Messi ហើយខ្ញុំប្រាកដថា Pep នឹងមិនចូលចិត្តមានគាត់នៅ City ទេ។ Pep តែងតែមើលឃើញថា Messi ពូកែជាងគេតែគាត់នៅ Barcelona ។ Josep មិនដែលចង់ធ្វើឱ្យក្លឹបណាឈឺចាប់ ដោយយកកីឡាករចេញនោះទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី