ទីបំផុត Hazard សុំអភ័យទោសដល់អ្នកគាំទ្រចំពោះការសើចក្អះក្អាយរបស់ខ្លួន ក្រោយ Real ចាញ់ហើយ

28534
  • Eden Hazard បានទទួលការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីត្រូវបានគេមើលឃើញថា បានសើចសប្បាយជាមួយអតីតមិត្តរួមក្រុម Chelsea បន្ទាប់ការធ្លាក់ចេញពី Champions League របស់ Real Madrid កាលពីថ្ងៃពុធ។
    ខ្សែប្រយុទ្ធជនជាតិបែលហ្ស៊ិកដែលបានវិលត្រឡប់ទៅលេងនៅផ្ទះចាស់របស់គាត់នៅឯ Stamford Bridge វិញ បានជះកំហឹងដល់អ្នកគាំទ្រ Real Madrid យ៉ាងខ្លាំង បន្ទាប់ពីរូបគេបាននិយាយលេងសើចជាមួយកីឡាករ Kurt Zouma ដែលបណ្ដាយឱ្យអ្នកគាំទ្ររិះគន់ថា អាកប្បកិរិយារបស់គាត់មិនសមនឹងពេលវេលានោះទេ ព្រោះក្រុមកំពុងចាញ់ការប្រកួត។ ទោះយ៉ាងណា Hazard ក៏បានសុំអភ័យទោសអ្នកគាំទ្រវិញផងដែរ។
    ផុសក្នុង Story Instagram Hazard បានរៀបរាប់ថា៖ “ខ្ញុំសុំទោស។ ខ្ញុំបានអានមតិជាច្រើនអំពីខ្ញុំនៅថ្ងៃនេះ ហើយវាមិនមែនជាចេតនារបស់ខ្ញុំធ្វើឱ្យអ្នកគាំទ្រ Real Madrid អាក់អន់ចិត្តនោះទេ។ វាតែងតែជាសុបិន្តរបស់ខ្ញុំក្នុងការលេងឱ្យក្រុម Real Madrid ហើយខ្ញុំបានមកទីនេះដើម្បីឈ្នះ។ រដូវកាលមិនទាន់ចប់ទេ ហើយជាមួយគ្នានេះយើងត្រូវប្រជែងគ្នាសម្រាប់ LaLiga ។ Hala Madrid!”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី