Arteta ប្រហែលគ្មានឱកាសដឹកនាំ Arsenal ទៀតនោះទេ ក្រោយធ្លាក់ចេញពី UEL ទាំងអាម៉ាស់

21356
  • Mikel Arteta គ្មានឱកាសក្នុងការរក្សាការងារនៅក្រុម Arsenal របស់គាត់ទៀតនោះទេ បន្ទាប់ពីការធ្លាក់ចេញរបស់ក្លឹបនៅក្របខណ្ឌ Europa League ក្រោមថ្វីជើងក្រុមខ្លាំងអេស្ប៉ាញ Villarreal ។
    នោះគឺជាទស្សនៈរបស់អ្នកគាំទ្រក្លឹបកាំភ្លើងធំម្នាក់គឺលោក John ដែលបានមើលឃើញក្រុមរបស់គាត់លេងបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះនៅជើងទី២ កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលពួកគេបានបរាជ័យនៅជើងទី១ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Europa League។
    Arsenal នឹងលេងរដូវកាល ២០២១/២២ ដោយគ្មានវត្តមាននៅក្នុងពានរង្វាន់អ៊ឺរ៉ុបជាលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំ លើកលែងតែពួកគេបង្រួមគម្លាត ៧ ពិន្ទុពីក្រុមលេខ ៦ Tottenham ក្នុង ៤ ប្រកួតចុងក្រោយនៃ Premier League នៅខែនេះ។
    វាជាការស្នើសុំដ៏ធំមួយជាមួយក្រុមកាំភ្លើងធំដែលកំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៩ ហើយលោក John បានទទូចថា លោក Arteta ត្រូវតែបណ្តេញចេញ។ អ្នកគាំទ្ររូបនេះបានបន្ថែមទៀតថា Arteta គឺអាក្រក់ជាងលោក Frank Lampard កាលពីដឹកនាំនៅឯក្លឹបតោខៀវ Chelsea ទៀតផង៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី