Mariano ៖ ខ្ញុំសូមថ្លែងអំណរគុណដល់លោក Julen សម្រាប់ការនាំយកខ្ញុំត្រឡប់មកផ្ទះវិញ

28978
  • បន្ទាប់ពី Real Madrid បានប្រកាសកាលពីថ្ងៃចន្ទថាពួកគេបានបណ្តេញគ្រូបង្វឹកលោក Julen Lopetegui ចេញពីដំណេងកីឡាករដែលពាក់លេខ ៧ ជំនួស Cristiano Ronaldo ខ្សែប្រយុទ្ធ Mariano Diaz ដែលត្រូវបានចុះហត្ថលេខាដោយអតីតគ្រូបង្វឹកអេស្ប៉ាញរូបនេះបានធ្វើការស្លែងសំណរអរគុណដល់រូបលោកផងដែរ ។

    Image result for Mariano Diaz with Julen Lopetegui

    ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករដំបូងគេបង្អស់នៅអធិរាជសដែលបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីព័ត៌មាននេះ។ Mariano Diaz បានសរសេរនៅលើធ្វីតធ័រថា៖ “ខ្ញុំនឹងអរគុណដល់លោក Julen Lopetegui ដែលជាមនុស្សម្នាក់ដែលបានធ្វើឲ្យខ្ញុំត្រលប់មកផ្ទះរបស់ខ្ញុំវិញ ។ ខ្ញុំសូមជូនពរឱ្យគាត់ល្អបំផុតសម្រាប់ពេលអនាគត ។ ឥឡូវនេះយើងត្រូវខិតខំឲ្យច្រើនជាងមុនដើម្បីគេចផុតពីស្ថានភាពនេះ “។

    គួរបញ្ជាក់ផងដែរថា លោក Julen Lopetegui គឺជាមនុស្សម្នាក់ដ៏សំខាន់ក្នុងការនាំយក Mariano ត្រឡប់មកកាន់ទីក្រុងម៉ាឌ្រីដវិញ ខណៈក្លឹប Real Madrid កំពុងដុនដាប់យ៉ាងខ្លាំងក្រោយពីចាញ់ក្លឹប FC Barcelona ក្នុងលទ្ធផលយ៉ាងធ្ងន់ករ ១-៥ ដោយធ្វើឲ្យក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ចំនួន ៣ សម័យកាលជាប់ៗគ្នាមួយនេះធ្លាប់ទៅកាន់លេខរៀងទី ៩ ឯណោះនៃតារាងក្របខ័ណ្ឌ La Liga នារដូវកាល ២០១៨-១៩  ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី