Lukaku ថា ខ្លួន និង Ronaldo ចង់ឈ្នះពានសម្រាប់ក្លិប តែ Zlatan ចង់ឈ្នះសម្រាប់តែខ្លួនឯងបុណ្ណោះ

22540
  • Romelu Lukaku ហាក់ដូចជាលើកសរសើរ Zlatan Ibrahimovic ដោយនិយាយថា “យើងត្រូវការកីឡាករកម្រិតនេះនៅក្របខណ្ឌ Serie A” ។
    អ្នកទាំង ២ បានបង្កជម្លោះនឹងគ្នានៅក្នុងជំនួប Coppa Italia រវាងក្រុម Inter Milan និង AC Milan កាលពីដើមរដូវកាលនេះ ខណៈដែលក្រុមរបស់ Lukaku មានភាពប្រសើរជាងក្រុមរបស់ Ibrahimovic នៅ Serie A ស្របពេល Inter បានឈ្នះជើងឯកអ៊ីតាលីជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលមួយទសវត្សនេះ។
    ទោះយ៉ាងណា Lukaku បាននិយាយដោយការគោរពចំពោះ Ibrahimovic នៅក្នុងបទសម្ភាសន៍ជាមួយ Corriere della Sera ដោយនិយាយថាខ្សែប្រយុទ្ធជើងចាស់ស៊ុយអែតវ័យ ៣៩ឆ្នាំរូបនេះ បាននាំថាមពលមួយកម្រិតទៀតដល់ក្របខណ្ឌ Serie A ។
    Lukaku បាននិយាយអំពី Ibrahimovic ថា៖ “ជាកីឡាករឆ្នើមម្នាក់ គាត់បានឈ្នះគ្រប់ទីកន្លែងដែលគាត់បានលេង គាត់រកបានច្រើនជាង ៥០០ គ្រាប់។ យើងត្រូវការកីឡាករកម្រិតនេះនៅ Serie A។ គាត់ចង់ឈ្នះសម្រាប់ខ្លួនគាត់ ខ្ញុំសម្រាប់ Inter, Ronaldo សម្រាប់ Juve ឥឡូវទីនេះមានលោក Jose Mourinho នៅឯក្រុម Roma៖ ពួកគេសុទ្ធតែជារបស់ល្អៗសម្រាប់ប្រទេសអ៊ីតាលី។ កម្រិតត្រូវបានដំឡើង ហើយសង្ឃឹមថាក្រុម Inter នឹងឈ្នះម្តងទៀត”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី