ក្រោយអស់ទ្រាំ Real Madrid ប្រកាសដាក់លក់ Hazard ហើយ ដើម្បីបំពេញចិត្តអ្នកគាំទ្រ

34269
  • ការអត់ធ្មត់របស់ Real Madrid ជាមួយ Eden Hazard បានឈានដល់កម្រិតហើយ ខណៈតារាប៊ែលហ្សិករូបនេះកំពុងស្ថិតនៅលើទីផ្សារដូចសមាជិកដទៃទៀតនៃក្រុមរបស់លោក Zinedine Zidane ដែរ។
    ករណីរបស់ Hazard គឺខុសពីកីឡាករដទៃ ទោះបីជាគាត់បានមកដល់ឆ្នាំ ២០១៩ ដើម្បីក្លាយជាកំពូលតារាបន្ទាប់ពី Cristiano Ronaldo សម្រាប់ក្លឹបក៏ដោយ។ ប៉ុន្តែបញ្ហារងរបួសនិងកាលៈទេសៈផ្សេងទៀតបានធ្វើឱ្យ Real Madrid ខកចិត្ត ហើយបានជម្រុញឱ្យខ្សែបម្រើរូបនេះឆ្ពោះទៅរកផ្លូវចាកចេញ ខណៈក្លឹបនឹងស្តាប់ការផ្តល់ជូនណាមួយសម្រាប់ Hazard។
    ទម្រង់លេងរបស់ Hazard នៅពេលដែលគាត់មានសុខភាពល្អក៏មិនមានភាពលេចធ្លោ និងមិនទាន់គ្រប់គ្រាន់ទេ បន្ទាប់ពីត្រូវបានចុះហត្ថលេខាពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ ១០០ លានអឺរ៉ូនៅពេលដែលអ្នកគាំទ្រ ៥ ម៉ឺននាក់បានទៅទស្សនានៅ Estadio Santiago Bernabeu ដើម្បីទស្សនាបទបង្ហាញរបស់គាត់។ នៅសល់ ៤ ប្រកួតទៀតប៉ុណ្ណោះក្នុងរដូវកាលនេះ សម្រាប់ Real Madrid ដើម្បីផ្ដល់ឱកាសឱ្យ Hazard ក្នុងការព្យាយាមជួយក្រុមប្រជែងដណ្តើមជើងឯក LaLiga Santander ។ តែទោះយ៉ាងណាការឈ្នះពាននេះវានឹងមិនផ្លាស់ប្តូរស្ថានភាពទេ។
    កត្តាមួយទៀតដែលជម្រុញឱ្យ Real Madrid ដាក់លក់កីឡាករកំពូលរបស់ខ្លួនរូបនេះ គឺបណ្ដាលមកពីអ្នកគាំទ្របានខឹងសម្បារយ៉ាងខ្លាំងទៅលើអាកប្បកិរិយារបស់ Hazard ដែលបានសើចសប្បាយជាមួយអតីតមិត្តរួមក្រុម Chelsea បើទោះបីជាក្រុមខ្លួនបានធ្លាក់ចេញពីពាន UCL ក៏ដោយ។ ហើយនេះបានធ្វើឱ្យអ្នកគាំទ្រជម្រុញឱ្យក្លិបលក់ Hazard ចេញ បូករួមទម្រង់លេងមិនល្អ និងបញ្ហារបួសជាញឹកញាប់ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី