មុនជំនួបស៊ីសាច់ហត់ឈាមគ្នា! Barcelona នឹងរៀបចំការភ្ញាក់ផ្អើលមួយសម្រាប់ Luis Suarez

42816
  • ក្រុម Barcelona និង Atletico Madrid នឹងត្រូវប្រកួតដ៏សំខាន់មួយក្នុងការប្រជែងដណ្តើមពានរង្វាន់ LaLiga Santander នៅថ្ងៃសៅរ៍ ប៉ុន្តែក្រុម Catalans នឹងរកពេលវេលាដើម្បីផ្ដល់កិត្តិយសពិសេសដល់ Luis Suarez មុនពេលប្រកួត។
    កីឡាករសញ្ជាតិអ៊ុយរូហ្គាយត្រូវបានគេប្រាប់ឱ្យរកក្លឹបថ្មីកាលពីរដូវក្តៅមុន នៅពេលដែលលោក Ronald Koeman ចូលកាន់តំណែងជាគ្រូបង្វឹក Barcelona ហើយ Atletico Madrid ទទួលបានអត្ថប្រយោជន៍នេះ ខណៈដែលគ្រាប់បាល់ទាំង ១៩ របស់គាត់បានជួយឱ្យ AT រក្សាតំណែងលេខ ១ នៅរដូវកាលនេះ។
    មិនមានការចាកចេញសមរម្យណាមួយសម្រាប់កីឡាករម្នាក់ ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងរយៈពេល ៦រដូវកាលរបស់គាត់ជាមួយ Barcelona ឡើយ។ ចំពោះសន្និសីទកាសែតលាគ្នារបស់ Suarez ជាកន្លែងដែលគាត់មានអារម្មណ៍រំជួលចិត្តដែលមិនអាចបង្ហាញពីអារម្មណ៍របស់គាត់ទាក់ទងនឹងបញ្ហាចាកចេញនេះទេ។ នៅថ្ងៃនោះក្លឹបបានបង្ហោះរូបថតលាគ្នាត្រឹមមួយសន្លឹក ខណៈ Suarez បានឈ្នះពានរង្វាន់រាប់សិបនៅក្នុងពេលវេលារបស់គាត់ជាមួយមិត្តរួមក្រុមដូចជា Leo Messi, Gerard Pique, Sergio Busquets, Sergi Roberto និង Jordi Alba ។
    ជាក់ស្តែងគ្មាននរណាម្នាក់មកពីក្រុមប្រឹក្សាភិបាលលោក Josep Maria Bartomeu នៅក្នុងរូបថតលារគ្នានោះទេ។ តែពេលនេះក្រោមការដឹកនាំរបស់ប្រធានក្លិបទើបជាប់ឆ្នោតថ្មីលោក Joan Laporta អ្នកមានបុណ្យ Barcelona បានសម្រេចទទួលស្វាគមន៍ និងផ្ដល់កាដូពិសេសដើម្បីជាកិត្តិយសដល់ Suarez មុនការប្រកួត៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី