James Rodriguez អាចនឹងចាកចេញពី Bayern Munich ផ្ទេរទៅកាន់ Juventus នាខែមករានេះ

48588
  • ក្លឹបសេះបង្កង់ Juventus កំពុងតាមប្រម៉ាញ់ខ្សែបម្រើឆ្នើមសញ្ជាតិកូឡុំប៊ី James Rodriguez ពីក្លឹប Real Madrid ដែលកំពុងត្រូវបានខ្ចីជើងលេងនៅក្នុងក្លឹប Bayern Munich ​ នេះបើយោងតាមការសែត Bild បានចុះផ្សាយ ។

    Image result for James Rodriguez

    កីឡាករវ័យ ២៧ ឆ្នាំ James Rodriguez បានចូលរួមជាមួយក្លឹប Bayern Munich ក្នុងលក្ខខ័ណ្ឌខ្ចីជើងចំនួន ២ រដូវកាលកាលពីខែ កក្កដា ឆ្នាំ ២០១៧ ពីក្លឹបអធិរាជស Real Madrid ។  Rodriguez ត្រូវខ្ចីជើងក្នុងខ្លួនតម្លៃ ១១,៧ លានផោនដែលមានសុពលភាពរហូតដល់ខែ កក្កដា ឆ្នាំ ២០១៩ នៃចុងរដូវកាលនេះ ។

    Related image

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich មានជម្រើសក្នុងការទិញផ្ដាច់ James Rodriguez នៅចុងបញ្ចប់នៃកិច្ចព្រមព្រៀងខ្ចីជើងរបស់គេពី Real Madrid ជាមួយតម្លៃ ៤២ លានផោន ។

    Image result for James Rodriguez

    ទោះជាយ៉ាងណាក៏ដោយយោងទៅតាមការសែត BILD នេះបានឲ្យដឹងទៀតថាអតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Monaco រូបនេះអាចចាកចេញពី Bayern Munich មុនពេលបញ្ចប់កិច្ចសន្យាខ្ចីជើង ។ អ្វីដែល James មិនចង់គឺត្រលប់ទៅរកតំណែងដែលលោកបានចាកចេញពីក្លឹប Real Madrid ដែលបានត្រឹមតែជាកីឡាករធម្មតាម្នាក់ ។ ដូច្នេះមុនពេលធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់ ប្រធានក្រុមជម្រើសជាតិ កូឡុំប៊ី រូបនេះចង់ដឹងថាតើខ្លួននឹងដើរតួនាទីសំខាន់អ្វីប្រសិនបើគាត់សម្រេចចាកចេញពីប្រទេសអាល្លឺម៉ង់ ។ ខណះក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus កំពុងចាប់អារម្មណ៍នាំយករូបគេដើម្បីឲ្យទៅជួបជុំជាមួយ Cristiano Ronaldo វិញនៅក្នុងខែមករាខាងមុខនេះ ។

    Image result for James Rodriguez with Cristiano Ronaldo

    James Rodriguez បង្ហាញខ្លួនបានចំនួន ៤៩ ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹប Bayern Munich ដោយរូបគេបានស៊ុតបញ្ចូលទីចំនួន ១១ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីបានចំនួន ១៦ ដងផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី