ក្ដីសង្ឃឹម Barca ហាក់ផុតរលត់ ក្រោយបែកធ្លាយ Neymar បន្តកុងត្រាថ្មីជាមួយ PSG ដល់ឆ្នាំ២០២៦

22651
  • Paris Saint-Germain គ្រោងនឹងបញ្ជាក់ពីការបន្តកិច្ចសន្យារបស់ Neymar នៅថ្ងៃសៅរ៍នេះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងដំណើរការរហូតដល់ឆ្នាំ ២០២៦ ។
    កិច្ចសន្យារបស់ Neymar នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល ២០២១/២២ ខណៈដែលកិច្ចព្រមព្រៀងរបស់ Kylian Mbappe នៅតែជាប់គាំង។ មានការខ្សឹបខ្សៀវខ្លះថា គាត់ចង់វិលត្រឡប់ទៅកាន់បាសេឡូណាមិនមែនជាលើកដំបូងទេចាប់តាំងពីគាត់ផ្លាស់ទៅនៅប៉ារីសឆ្នាំ ២០១៧ ។
    យោងទៅតាមសារព័ត៌មាន L’Equipe បានឲ្យដឹងថា ការជជែកពិភាក្សាបានបញ្ចប់ហើយ ហើយ Neymar នឹងបន្តស្នាក់នៅដដែល ទោះយ៉ាងណាអ្វីដែលត្រូវបានគេចោទសួរនោះថាតើ Mbappe នឹងធ្វើតាមនេះ និងថាតើ Lionel Messi ចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គាត់នៅឯ Parc des Princes ឬយ៉ាងណា។
    វាមិនងាយស្រួលទេក្នុងការចងជើង Neymar ។ បាសេឡូណាក៏បានបញ្ជូនអ្នកតំណាងទៅប៉ារីសកាលពីរដូវក្តៅមុនក្នុងគោលបំណងនាំយកតារារូបនេះត្រឡប់ទៅវិញផងដែរ ប៉ុន្តែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេមិនអាចធ្វើឱ្យកិច្ចព្រមព្រៀងនេះកើតមានឡើងបានឡើយ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី