ហាក! បែកធ្លាយព័ត៌មានសម្ងាត់រឿង Cristiano Ronaldo ស្ទើរតែចុះកុងត្រាជាមួយ AC Milan

56765
  • AC Milan ជាក្លិបមួយដែល Cristiano Ronaldo ខិតជិតផ្លាស់ទៅលេងកាលពីឆ្នាំ ២០១៧ តាំងមុនពេលរូបគេទៅចូលរួមជាមួយ Juventus មកម្លេះ។
    កំពូលតារាឆ្នើមព័រទុយហ្កាល់វ័យ ៣៦ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់លីគ Serie A ជាមួយក្រុមសេះបង្កង់ Juventus នៅឆ្នាំ ២០១៨ ជាមួយតម្លៃផ្ទេរ ១០០លានអឺរ៉ូ។ យោងទៅតាម Gazzetta dello Sport បានឱ្យដឹងថា ក្រោមការកាន់កាប់មហាសេដ្ឋីជនជាតិចិន ក្រុមប្រឹក្សាភិបាល AC Milan បានផ្តោតលើការចុះហត្ថលេខាជាមួយ Ronaldo ។
    ហើយទោះបីជាក្រុមយក្សអ៊ីតាលីមួយនេះ ទើបតែធ្លាក់ទៅលេងពានរង្វាន់ Europa League នៅពេលនោះក៏ដោយ ក៏គេរាយការណ៍ថា អតីតខ្សែប្រយុទ្ធ Real Madrid រូបនេះមានឆន្ទៈក្នុងការផ្លាស់ប្តូរទៅលេងទីនោះផងដែរ។
    លោក Marco Fassone នាយកប្រតិបត្តិរបស់ AC Milan បាននិយាយថា៖ “វាជាការពិត Yonghong Li ចង់បាន Cristiano Ronaldo នៅ Milan។ គាត់ចង់បាន Ronaldo ព្រោះគាត់ជឿជាក់ថា គាត់ (Ronaldo) មានទីផ្សារឈានមុខគេនៅចិន។ កីឡាករចង់ចាកចេញពីម៉ាឌ្រីដ”។
    មន្ត្រីជាន់ខ្ពស់ក្លិប AC Milan រូបនេះបញ្ជាក់ទៀតថា៖ “យើងបានជួបជាមួយ (ភ្នាក់ងាររបស់គាត់គឺលោក Jorge) លោក Mendes នៅខែកក្កដាឆ្នាំ ២០១៧ ដើម្បីផ្ទៀងផ្ទាត់ថ្លៃដើម និងលទ្ធភាពអាចធ្វើបានសម្រាប់កីឡាករ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី