ក្រុមកីឡាកររបស់ Spur មានការព្រួយបារម្ភខ្លាចលោក Pochettino ចាកចេញនៅចុងរដូវកាលនេះ

27202
  • អ្នកចាត់ការទូទៅរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino អាចនឹងចាកចេញពីក្របខ័ណ្ឌ  Premier League នៅរដូវក្តៅនេះបើតាមការសែត Telegraph បានចុះផ្សាយ ។

    Image result for Mauricio Pochettino

    ប្រភពដែលជិតស្និទ្ធជាមួយនឹងអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយថាគាត់មិនមានបំណងចាកចេញពីពាក់កណ្តាលរដូវកាលនោះទេ ប៉ុន្តែក្រុមកីឡាកររបស់គាត់មានការព្រួយបារម្ភពីការទាក់ទាញពីសំណាក់ក្លឹបពីសាចក្រហម Manchester United និងក្លឹបអធិរាជ Real Madrid ដែលអាចនាំយកគាត់ចេញនៅចុងរដូវកាលឆ្នាំ ២០១៨-១៩ ។

    Related image

    គួរបញ្ជាក់ផងដែរ លោក Mauricio Pochettino បានចូលមកដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏នេះចាប់តាំងពីឆ្នាំ ២០១៤ ដោយដឹកនាំបានចំនួន ២៣២ ប្រកួត ឈ្នះ ១២៨ លើក ស្មើរ ៥២ ដង និងចាញ់ ៥២ ប្រកួត ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី