
ក្នុងប្រវត្តិសាស្ត្ររយៈពេល ២២ ឆ្នាំនៃការប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup កីឡាករជាច្រើននាក់បានឈ្នះពានរង្វាន់ស្បែកជើងមាសដែលជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ។ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិថៃកីឡាករ Teerasil Dangda ជាកីឡាករតែម្នាក់គត់ក្នុងប្រវិត្តសាស្ត្រពានរង្វាន់ AFF Suzuki Cup ដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសចំនួន ៣ ដង ។ ខណះការប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup ២០១៨ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខនេះ ហើយត្រូវបានគេព្យាករណ៍ថាមានកីឡាករឆ្នើមចំនួន ៧ នាក់ ដែលអាចបង្កភាពគ្រោះថ្នាក់ខ្លាំង និងជាបេក្ខភាពដណ្ដើមពានរង្វាន់ស្បែកជើងមាសនៅឆ្នាំផងដែរ ។
រូបតំណាង
១/ កីឡាករ Adisak Kraisorn ក្រុមជម្រើសជាតិថៃ
Adisak Kraisorn គឺជាខ្សែប្រយុទ្ធឈរមុខរបស់ក្លឹប Muangthong United ដែលរូបគេជាផ្នែកមួយដែលបានជួយក្រុមក្រុមជម្រើសជាតិថៃឈ្នះពានរង្វាន់ AFF Suzuki Cup ២០១៤ ដោយរូបគេបានស៊ុតបាល់បញ្ចូលទី ២ គ្រាប់លើក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។
២/ កីឡាករ ចាន់ វឌ្ឍានាកា ក្រុមជម្រើសជាតិកម្ពុជា
ចាន់ វឌ្ឍានាកា គឺជាកីឡាករដែលលិចធ្លោបំផុតរបស់កម្ពុជានៅក្នុងព្រឹត្តឹការណ៍ AFF Suzuki Cup ២០១៨ នេះ ។ ខ្សែប្រយុទ្ធដែលមកពីខេត្តកំពតរូបនេះបានស៊ុតបញ្ចូលទីចំនួនពីរគ្រាប់នៅក្នុងការប្រកួតរវាងកម្ពុជា ជាមួយ ម៉ាឡេស៊ី ដោយក្រុមគោព្រៃកម្ពុជាបានចាញ់ក្រុមខ្លាំង ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-២ នៅក្នុងការប្រកួតបើកឆាកនៃការប្រកួត AFF Suzuki Cup កាលពីឆ្នាំ ២០១៦ កន្លងទៅនេះ ។ ចាន់ វឌ្ឍានាកា ក៏ជាម្ចាស់ស្បែកជើងមាសនៅលីគកំពូលកម្ពុជាចំនួន ២ សម័យកាលផងដែរ ( ២០១៥ និង ២០១៦ ) ។ ខណះរូបគេក៏ធ្លាប់ជាអតីតកីឡាកររបស់ក្លឹបនៅលីគទី ៣ របស់ជប៉ុន Fujiyeda MYFC និង ក្លឹប Pahang FA របស់លីគកំពូលម៉ាឡេស៊ី ផងដែរ ។ ហើយរូបត្រូវបានគេជម្រើសជាកីឡាករដែលអាចឈ្នះពានរង្វាន់ស្បែកជើងមាសនៅក្នុងព្រឹត្តឹការណ៍ AFF Suzuki Cup ២០១៨ នេះផងដែរ ។
៣/ កីឡករ Nguyen Anh Duc ក្រុមជម្រើសជាតិវៀតណាម
ខ្សែប្រយុទ្ធរបស់ក្លឹប Becamex Binh Duong កីឡាករ Nguyen Anh Duc ទំនងជាជម្រើសដ៏សំខាន់នៅតំបន់ប្រយុទ្ធរបស់វៀតណាមដែលត្រូវបានចាត់ទុកថាកីឡាករដ៏ល្អបំផុតសម្រាប់ការប្រជែងដណ្ដើមពានស្បែកជើងមាសនៅក្នុងព្រឹត្តឹការណ៍នេះ ។
៤/ កីឡាករ Phil Younghusband ក្រុមជម្រើសជាតិហ្វីលីពីន
កីឡាករឆ្នើម Phil Younghusband គឺជាកីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីជាងគេប្រចាំក្រុមជម្រើសជាតិហ្វីលីពីន ។ រូបគេគឺជាកីឡាករម្នាក់ដែលបានស៊ុតបាល់បញ្ចូលទីជាប់ៗគ្នា ( ឆ្នាំ ២០១០, ២០១២, ២០១៤ ) នៃពានរង្វាន់ AFF Suzuki Cup ។ កីឡាករវ័យ ៣១ ឆ្នាំអាចបញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់គាត់ថាជាខ្សែប្រយុទ្ធម្នាក់ដែលមានគ្រោះថ្នាក់បំផុតក្នុងការប្រជែងដណ្តើមពានរង្វាន់ស្បែកជើងមាសនៅឆ្នាំនេះ ។
៥/ កីឡាករ Alberto Beto Goncalves ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី
កីឡាករវ័យ ៣៧ ឆ្នាំ ដែលមានឈ្មោះមួយទៀតហៅថា Cristian Gonzales ដែលស៊ុតបញ្ចូលទីបានចំនួន ៣ គ្រាប់ធ្វើឱ្យរូបគេក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេទី ២ នៅក្នុងពានរង្វាន់ AFF Suzuki Cup ២០១០ ។ ខ្សែប្រយុទ្ធដែលជាកូនកាត់ប្រេស៊ីល- ឥណ្ឌូណេស៊ី រូបនេះបានរកគ្រាប់បាល់បានចំនួន ១០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៣ លើកសម្រាប់ក្លឹប Sriwijaya FC នៅក្នុងក្របខ័ណ្ឌ Liga1 ដែលជាលីគកំពូលរបស់ឥណ្ឌូណេស៊ី ។
៦/ កីឡាករ Safawi Rasid ក្រុមជម្រើសជាតិម៉ាឡេស៊ី
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអ្នកមាន Johor Darul Ta’zim វ័យ ២១ ឆ្នាំរូបគឺជាកីឡាករវ័យក្មេងកំពុងលិចធ្លោបំផុតម្នាក់របស់ក្រុមជម្រើសជាតិ ម៉ាឡេស៊ី ដែលត្រូវបានគេជម្រើរើសជាបេក្ខភាពដណ្ដើមពានស្បែកជើងមាសនៅពានរង្វាន់ AFF Suzuki Cup ២០១៨ នេះ ។ Safawi Rasid ជាផ្នែកដ៏សំខាន់ម្នាក់ក្នុងការជួយក្រុមជម្រើសជាតិ ម៉ាឡេស៊ី អាយុក្រោម ២១ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួត Asian Game ដោយរូបគេបង្ហាញខ្លួនបានចំនួន ៤ ប្រកួត ស៊ុតបញ្ចូលទីបានចំនួន ៤ ។
៧/ កីឡាករ Aung Thu ក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា
ដោយបានបង្ហាញពីទេពកោសល្យរបស់គេក្នុងការប្រកួត AFF Suzuki Cup ២០១៦ ដែលជាកន្លែងដែលរូបគេបានស៊ុតបាល់បញ្ចូលទីទល់នឹង វៀតណាម និង កម្ពុជា ខ្សែប្រយុទ្ធ Aung Thu បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់មីយ៉ាន់ម៉ា ។ នៅអាយុត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានទទួលនូវបទពិសោធន៏យ៉ាងច្រើននៅលើឆាកអន្តរជាតិ និងកំពុងប្រកបរអាជីពជាកីឡាករបាល់ទាត់នៅក្នុងលីគកំពូលថៃដោយស៊ុតបញ្ចូលទីបានចំនួន ១១ គ្រាប់សម្រាប់ក្លឹប Police Tero F.C. ថែមទៀតផង ៕
ដោយ៖តារា